នាងអេសធើរ 1:21 - អាល់គីតាប ស្តេចពេញចិត្តនឹងយោបល់នេះណាស់ ហើយពួកមេដឹកនាំក៏ពេញចិត្តដែរ។ ស្តេចក៏ធ្វើតាមសំណើរបស់លោកមមូកាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យោបល់នេះគាប់ព្រះហឫទ័យដល់ស្តេច និងពេញចិត្តដល់ពួកមន្ត្រីណាស់ ហើយស្ដេចក៏ធ្វើតាមពាក្យរបស់មមូកាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាសព្វព្រះហឫទ័យនឹងយោបល់នេះណាស់ ហើយពួកមេដឹកនាំក៏ពេញចិត្តដែរ។ ព្រះរាជាក៏ធ្វើតាមសំណើរបស់លោកមមូកាន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីនោះក៏គាប់សព្វព្រះទ័យដល់ស្តេច នឹងចិត្តនៃពួកនាយកផង រួចស្ដេចទ្រង់ក៏ធ្វើតាមពាក្យរបស់មមូកាន |
ប្រសិនបើស្តេចពេញចិត្ត សូមចេញរាជប្រកាសមួយ ដែលពុំអាចប្រែប្រួល ដូចមានចែងទុកក្នុងច្បាប់របស់ជនជាតិពែរ្ស និងជនជាតិមេឌី គឺហាមមហាក្សត្រិយានីវ៉ាសធី មិនឲ្យចូលមកជួបមុខស្តេចរហូតតទៅ ហើយសូមស្តេចផ្ទេរតំណែងរបស់នាងទៅឲ្យភរិយាមួយនាក់ទៀត ដែលប្រសើរជាងនាង។
ពេលណាប្រជាជនដឹងអំពីសេចក្ដីសម្រេចដ៏សំខាន់ ដែលស្តេចប្រកាសក្នុងរាជាណាចក្រទាំងមូល ស្ត្រីទាំងអស់មុខជាគោរពប្ដីរបស់ខ្លួន តាំងពីអ្នកធំរហូតដល់អ្នកតូច»។
គឺស្ដេចផ្ញើសារទៅគ្រប់អាណាខេត្តទាំងអស់តាមអក្សរ និងភាសារបស់ប្រជាជនក្នុងអាណាខេត្តនីមួយៗ ដើម្បីឲ្យប្ដីៗទាំងអស់ធ្វើជាមេលើគ្រួសាររបស់ខ្លួន។
ស្តេចពេញចិត្តនឹងស្ត្រីក្រមុំណា នាងនោះនឹងឡើងធ្វើជាមហាក្សត្រិយានីជំនួសនាងវ៉ាសធី»។ ស្តេចពេញចិត្ត ហើយសម្រេចតាមសំណើនេះ។