ដានីយ៉ែល 2:24 - អាល់គីតាប បន្ទាប់មក ដានីយ៉ែលទៅជួបលោកអើយ៉ុក ដែលទទួលបញ្ជាពីស្ដេចក្នុងការប្រហារជីវិតពួកអ្នកប្រាជ្ញនៅស្រុកបាប៊ីឡូន។ គាត់ប្រាប់លោកអើយ៉ុកថា៖ «សូមកុំប្រហារជីវិតអ្នកប្រាជ្ញរបស់ស្រុកបាប៊ីឡូនឡើយ តែសូមនាំខ្ញុំចូលទៅជួបស្តេចវិញ ខ្ញុំនឹងកាត់ស្រាយអត្ថន័យសុបិនជូន»។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ដានីយ៉ែលក៏ចូលទៅរកអើយ៉ុក ជាអ្នកដែលស្ដេចបានតាំងឲ្យបំផ្លាញជីវិតពួកអ្នកប្រាជ្ញនៃបាប៊ីឡូន។ គាត់ចូលទៅ ហើយនិយាយនឹងលោកដូច្នេះថា៖ “សូមកុំបំផ្លាញជីវិតពួកអ្នកប្រាជ្ញនៃបាប៊ីឡូនឡើយ។ សូមនាំខ្ញុំចូលទៅគាល់ស្ដេច នោះខ្ញុំនឹងបង្ហាញការកាត់ស្រាយដល់ស្ដេច”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ដានីយ៉ែលក៏ចូលទៅជួបអើយ៉ុក ជាអ្នកដែលស្តេចបានបញ្ជាឲ្យបំផ្លាញពួកអ្នកប្រាជ្ញ នៅស្រុកបាប៊ីឡូន។ លោកបានទៅប្រាប់គាត់ដូច្នេះថា៖ «សូមកុំបំផ្លាញពួកអ្នកប្រាជ្ញស្រុកបាប៊ីឡូនឡើយ សូមនាំខ្ញុំចូលទៅគាល់ស្តេចវិញ នោះខ្ញុំនឹងកាត់ស្រាយថ្វាយស្ដេចជ្រាប»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកដានីយ៉ែលទៅជួបលោកអើយ៉ុក ដែលទទួលបញ្ជាពីស្ដេចក្នុងការប្រហារជីវិតពួកអ្នកប្រាជ្ញនៅស្រុកបាប៊ីឡូន។ លោកប្រាប់គាត់ថា៖ «សូមកុំប្រហារជីវិតអ្នកប្រាជ្ញរបស់ស្រុកបាប៊ីឡូនឡើយ តែសូមនាំខ្ញុំចូលទៅគាល់ព្រះករុណាវិញ ខ្ញុំនឹងកាត់ស្រាយអត្ថន័យសុបិនថ្វាយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ដានីយ៉ែលក៏ចូលទៅឯអើយ៉ុក ជាអ្នកដែលស្តេចបានបង្គាប់ឲ្យបំផ្លាញពួកអ្នកប្រាជ្ញ នៅក្រុងបាប៊ីឡូនបង់ នោះគឺបានទៅនិយាយដូច្នេះថា សូមកុំបំផ្លាញពួកអ្នកប្រាជ្ញ នៅក្រុងបាប៊ីឡូនឡើយ សូមនាំខ្ញុំចូលទៅគាល់ដល់ស្តេចចុះ នោះខ្ញុំនឹងកាត់ស្រាយសេចក្ដីថ្វាយទ្រង់ជ្រាបវិញ។ |
ប្រាប់ថា “ប៉ូលអើយកុំខ្លាចអី ដ្បិតអ្នកត្រូវតែបានទៅឈរនៅមុខស្តេចអធិរាជ ហើយដោយអុលឡោះប្រោសប្រណីអ្នក ទ្រង់នឹងសង្គ្រោះអស់អ្នកដែលរួមដំណើរជាមួយអ្នកឲ្យបានរួចជីវិតផងដែរ”។