ត្រូវយកមាសសុទ្ធមកធ្វើថាស ថូ ចាន គោម និងពែងសម្រាប់ប្រើក្នុងពិធីច្រួចស្រា និងប្រេងដាក់នៅលើតុនោះ។
ជនគណនា 7:84 - អាល់គីតាប ជំនូនដែលមេដឹកនាំរបស់ជនជាតិអ៊ីស្រអែលយកមកជូន នៅថ្ងៃចាក់ប្រេងសម្ពោធអាសនៈ សរុបទាំងអស់មានពានប្រាក់ដប់ពីរ ថូប្រាក់ដប់ពីរ ពែងមាសដប់ពីរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាតង្វាយរបស់ពួកមេដឹកនាំលើសាសន៍អ៊ីស្រាអែល សម្រាប់ពិធីឆ្លងអាសនា នៅថ្ងៃដែលលាបប្រេង រួមទាំងអស់មានថាសប្រាក់ដប់ពីរ ចានគោមប្រាក់ដប់ពីរ កូនចានមាសដប់ពីរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តង្វាយដែលមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែលយកមកថ្វាយ នៅថ្ងៃចាក់ប្រេងសម្ពោធអាសនៈ សរុបទាំងអស់មានពានប្រាក់ដប់ពីរ ថូប្រាក់ដប់ពីរ ពែងមាសដប់ពីរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាដង្វាយរបស់ពួកដែលជាកំពូលលើសាសន៍អ៊ីស្រាអែល សំរាប់បុណ្យឆ្លងអាសនា នៅថ្ងៃដែលលាបប្រេងនោះ រួមទាំងអស់គឺជាថាសប្រាក់១២ ចានគោមប្រាក់១២ កូនចានមាស១២ |
ត្រូវយកមាសសុទ្ធមកធ្វើថាស ថូ ចាន គោម និងពែងសម្រាប់ប្រើក្នុងពិធីច្រួចស្រា និងប្រេងដាក់នៅលើតុនោះ។
នៅថ្ងៃម៉ូសាដំឡើងជំរំសក្ការៈរួចរាល់ហើយ គាត់បានចាក់ប្រេងលើជំរំសក្ការៈ និងគ្រឿងបរិក្ខារទាំងអស់នៅក្នុងជំរំសក្ការៈ ដើម្បីញែកជាសក្ការៈ ហើយគាត់ក៏បានចាក់ប្រេងលើអាសនៈ និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយអាសនៈ ដើម្បីញែកជាសក្ការៈដែរ។
នៅថ្ងៃដែលម៉ូសាចាក់ប្រេងលើអាសនៈ គឺក្នុងឱកាសពិធីសម្ពោធអាសនៈពួកមេដឹកនាំបានយកជំនូនមកជូននៅមុខអាសនៈ។
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ធ្វើជាគូរបានមេត្រីភាព។ នេះជាជំនូនរបស់លោកអហ៊ីរ៉ា ជាកូនរបស់លោកអេណាន់។
ពានប្រាក់នីមួយៗទម្ងន់សែសិបតម្លឹង ថូប្រាក់នីមួយៗទម្ងន់ម្ភៃតម្លឹង ដូច្នេះ គ្រឿងប្រដាប់ជាប្រាក់មានទម្ងន់ទាំងអស់ ប្រាំពីររយម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ។
យើងមានអាសនៈមួយ ដែលពួកអ៊ីមុាំធ្វើការក្នុងជំរំសក្ការៈគ្មានសិទ្ធិនឹងយកជំនូនពីអាសនៈនោះមកបរិភោគបានឡើយ។
កំពែងរបស់ក្រុងមានគ្រឹះដប់ពីរ ហើយនៅលើគ្រឹះទាំងនោះមានចារឹកឈ្មោះសាវ័កទាំងដប់ពីររបស់កូនចៀម។