ជនគណនា 7:60 - អាល់គីតាប នៅថ្ងៃទីប្រាំបួន គឺលោកអប៊ីដាន ជាកូនរបស់លោកគីដាហូនី ជាមេដឹកនាំរបស់កូនចៅពុនយ៉ាមីន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃទីបួន គឺអ័ប៊ីដាន ជាកូនរបស់គីដាហូនី ជាមេដឹកនាំលើកូនចៅបេនយ៉ាមីន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីប្រាំបួន គឺលោកអប៊ីដាន ជាកូនរបស់លោកគីដាហូនី ជាមេដឹកនាំរបស់កូនចៅបេនយ៉ាមីន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃទី៩ នោះត្រូវជាអ័ប៊ីដាន ជាកូនគីដាហូនី ជាកំពូលលើពួកកូនចៅបេនយ៉ាមីន |
បន្ទាប់មក កុលសម្ព័ន្ធពុនយ៉ាមីន មេដឹកនាំរបស់កុលសម្ព័ន្ធពុនយ៉ាមីន គឺអប៊ីដាន ជាកូនរបស់គីដាហូនី។
ជំនូនរបស់គាត់ មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះមានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេង សម្រាប់ជូនជាជំនូនម្សៅ។