ជនគណនា 7:18 - អាល់គីតាប នៅថ្ងៃទីពីរ លោកនេថានេល ជាកូនរបស់លោកស៊ូហារ ពីកុលសម្ព័ន្ធអ៊ីសាខារ នាំយកជំនូនរបស់គាត់មកជូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃទីពីរ គឺនេថានេល ជាកូនរបស់ស៊ូហារ ជាអ្នកដឹកនាំលើកុលសម្ព័ន្ធអ៊ីសាខារ បានថ្វាយតង្វាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីពីរ លោកនេថានេល ជាកូនរបស់លោកស៊ូហារ ពីកុលសម្ព័ន្ធអ៊ីសាខារ នាំយកតង្វាយរបស់គាត់មកថ្វាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃទី២ នោះនេថានេល ជាកូនស៊ូហារ ជាកំពូលលើពូជអំបូរអ៊ីសាខារក៏ថ្វាយ |
កុលសម្ព័ន្ធអ៊ីសាខារបោះជំរំជាប់នឹងកុលសម្ព័ន្ធយូដា មេដឹកនាំរបស់កុលសម្ព័ន្ធអ៊ីសាខារ គឺនេថានេល ជាកូនរបស់ស៊ូហារ។
ហើយគោឈ្មោលពីរចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ធ្វើជាគូរបានមេត្រីភាព។ នេះជាជំនូនរបស់លោកណាសូន ជាកូនរបស់លោកអមីណាដាប់។
ជំនូនដែលគាត់ជូនមានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះមានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេង សម្រាប់ជូនជាជំនូនម្សៅ។