រីឯពូជពង្សរបស់យូសុះ កូនចៅលោកអេប្រាអ៊ីម រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន
ជនគណនា 26:35 - អាល់គីតាប កូនចៅរបស់លោកអេប្រាអ៊ីម តាមអំបូររបស់ពួកគេមាន: អំបូរស៊ូថេឡា ជាពូជពង្សរបស់លោកស៊ូថេឡា អំបូរបេគើរ ជាពូជពង្សរបស់លោកបេគើរ អំបូរថាហាន ជាពូជពង្សរបស់លោកថាហាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅរបស់អេប្រាអិមតាមពូជអំបូររបស់ពួកគេមាន អំបូរស៊ូថេឡា ជាពូជពង្សរបស់ស៊ូថេឡា អំបូរបេគើរ ជាពូជពង្សរបស់បេគើរ អំបូរថាហាន ជាពូជពង្សរបស់ថាហាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់លោកអេប្រាអ៊ីម តាមអំបូររបស់ពួកគេមាន អំបូរស៊ូថេឡាជាពូជពង្សរបស់លោកស៊ូថេឡា អំបូរបេគើរជាពូជពង្សរបស់លោកបេគើរ អំបូរថាហានជាពូជពង្សរបស់លោកថាហាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកូនចៅអេប្រាអិមតាមគ្រួគេ គឺស៊ុថេឡា១ ជាអ្នកដែលបង្កើតគ្រួស៊ុថេឡា បេគើរ១ ជាអ្នកដែលបង្កើតគ្រួបេគើរ ថាហាន១ ជាអ្នកដែលបង្កើតគ្រួថាហាន |
រីឯពូជពង្សរបស់យូសុះ កូនចៅលោកអេប្រាអ៊ីម រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន