ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 22:30 - អាល់គីតាប

លា​ញី​តប​ថា៖ «ខ្ញុំ​ជា​លា​របស់​អ្នក ដែល​អ្នក​ធ្លាប់​ជិះ​គ្រប់​ពេល​វេលា រហូត​មក​ទល់​ថ្ងៃ​នេះ តើ​ពី​មុនៗ​មក ខ្ញុំ​ធ្លាប់​ធ្វើ​បែប​នេះ​ចំពោះ​អ្នក​ឬ​ទេ?»។ បាឡាម​តប​ថា «ទេ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ លា​តប​ទៅ​បាឡាម​ថា៖ «តើ​ខ្ញុំ​មិន​មែន​ជា​លា​របស់​លោក ដែល​លោក​បាន​ជិះ​រហូត​មួយ​ជីវិត​មក​ដល់​ថ្ងៃ​នេះ​ទេ​ឬ? តើ​ខ្ញុំ​ដែល​ធ្លាប់​ធ្វើ​បែប​នេះ​ចំពោះ​លោក​ឬ​ទេ?»។ គាត់​ក៏​ឆ្លើយ​ថា «ទេ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លា​ញី​តប​ថា៖ «ខ្ញុំ​ជា​លា​របស់​លោក ដែល​លោក​ធ្លាប់​ជិះ​គ្រប់​ពេល​វេលា រហូត​មក​ទល់​ថ្ងៃ​នេះ តើ​ពី​មុនៗ​មក ខ្ញុំ​ធ្លាប់​ធ្វើ​បែប​នេះ​ចំពោះ​លោក​ឬ​ទេ?»។ លោក​បាឡាម​តប​ថា៖ «ទេ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សត្វ​លា​តប​ថា តើ​ខ្ញុំ​មិន​មែន​ជា​លា​របស់​លោក ដែល​លោក​បាន​ជិះ​មក​តាំង​ពី​ខ្ញុំ​ជា​របស់​ផង​លោក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ទេ​ឬ​អី តើ​ខ្ញុំ​ដែល​ធ្លាប់​ធ្វើ​យ៉ាង​ដូច្នេះ ចំពោះ​លោក​ដែរ​ឬ នោះ​គាត់​ឆ្លើយ​ថា ទេ។

សូមមើលជំពូក



ជន‌គណនា 22:30
4 ការដាក់ឲ្យឆ្លើយតបគ្នា  

បាឡាម​តប​ទៅ​លាញី​ថា៖ «មក​ពី​ឯង​មិន​ព្រម​ធ្វើ​តាម​អញ! ប្រសិន​បើ​អញ​មាន​ដាវ​នៅ​ដៃ នោះ​អញ​មុខ​ជា​សម្លាប់​ឯង​ភ្លាម!»។


ពេល​នោះ អុលឡោះ‌តាអាឡា​បំភ្លឺ​ឲ្យ​បាឡាម​មើល​ឃើញ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ដែល​ឈរ​រាំង​ផ្លូវ ទាំង​កាន់​ដាវ​នៅ​ដៃ គាត់​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។


ប៉ុន្ដែ ណាពី​នេះ​បាន​ទទួល​ការ​ស្ដី​ប្រដៅ ព្រោះ​គាត់​ប្រព្រឹត្ដ​ល្មើស​វិន័យ គឺ​សត្វ​ពាហនៈ​ដែល​មិន​ចេះ​និយាយ បែរ​ជា​និយាយ​ភាសា​មនុស្ស ឃាត់​គាត់​កុំ​ឲ្យ​ប្រព្រឹត្ដ​អំពើ​លេលា​យ៉ាង​នោះ​ឡើយ។