ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 22:16 - អាល់គីតាប

ពួក​គេ​ទៅ​ដល់​ផ្ទះ​របស់​បាឡាម ជម្រាប​ដូច​ត​ទៅ៖ «ស្តេច​បាឡាក់​ជា​បុត្រ​របស់​ស្តេច​ស៊ីបពរ​មាន​ប្រសាសន៍​ថា “សូម​អញ្ជើញ​មក​ជួប​យើង កុំ​បី​អាក់​ខាន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួកគេ​ចូល​មក​ដល់​បាឡាម ហើយ​ជម្រាប​គាត់​ថា៖ «បាឡាក​ជា​បុត្រា​ស៊ីបព័រ​មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា "សូម​កុំ​ឲ្យ​មាន​អ្វី​រាំងរា​លោក​មិន​ឲ្យ​មក​ជួប​យើង​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ទៅ​ដល់​ផ្ទះ​របស់​លោក​បាឡាម ជម្រាប​ដូច​ត​ទៅ៖ «ព្រះ‌បាទ​បាឡាក់ ជា​បុត្រ​របស់​ព្រះ‌បាទ​ស៊ីប‌ព័រ មាន​រាជ‌ឱង្ការ​ថា “សូម​អញ្ជើញ​លោក​មក​ជួប​យើង កុំ​បី​អាក់‌ខាន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ក៏​មក​ដល់​បាឡាម​ប្រាប់​ថា បាឡាក​ជា​បុត្រា​ស៊ីបព័រ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​មាន​អ្វី​ឃាត់‌ឃាំង​ឯង​មិន​ឲ្យ​ទៅ​ឯ​អញ​នោះ​ឡើយ

សូមមើលជំពូក



ជន‌គណនា 22:16
5 ការដាក់ឲ្យឆ្លើយតបគ្នា  

សម្តេច​អាប់​សាឡុម​បាន​បញ្ជា​ទៅ​ពួក​អ្នក​បម្រើ​ថា៖ «ចូរ​ឃ្លាំ​មើល​សម្តេច​អាំ‌ណូន​ឲ្យ​ជាប់ ពេល​ណា​សម្តេច​អាំ‌ណូន​ពិសា​ស្រា​ស្រវឹង ហើយ​ពេល​ណា​យើង​បង្គាប់​ថា “ចូរ​ប្រហារ​អាំ‌ណូន!” នោះ​ចូរ​សម្លាប់​គេ​ចោល​ទៅ! កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​ជា​អ្នក​ទទួល​ខុស​ត្រូវ។ ចូរ​តាំង​ចិត្ត​អង់‌អាច​ក្លាហាន​ឡើង!»។


បន្ទាប់​មក ស្តេច​បាន​លើក​តម្កើង​ដានី‌យ៉ែល ព្រម​ទាំង​ប្រទាន​រង្វាន់​ដ៏​មាន​តម្លៃ​យ៉ាង​ច្រើន​ដល់​គាត់។ ស្ដេច​ក៏​ប្រទាន​ឲ្យ​ដានី‌យ៉ែល​ត្រួត‌ត្រា​លើ​អាណា‌ខេត្ត​បាប៊ី‌ឡូន​ទាំង​មូល និង​ឲ្យ​គាត់​ធ្វើ​ជា​ប្រមុខ​លើ​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់​នៅ​ស្រុក​បាប៊ី‌ឡូន។


ស្តេច​បាឡាក់​បាន​ចាត់​មេ​ដឹក​នាំ​ឲ្យ​ទៅ​សា​ជា​ថ្មី មាន​គ្នា​ច្រើន​ជាង​មុន និង​មាន​យស​សក្តិ​ខ្ពស់​ជាង​មុន។


ដ្បិត​យើង​បាន​លើក​កិត្តិយស​អ្នក​ច្រើន​ណាស់ ហើយ​បើ​អ្នក​ចង់​បង្គាប់​អ្វី យើង​សុខ​ចិត្ត​ធ្វើ​តាម​ទាំង​អស់ ដូច្នេះ សូម​អញ្ជើញ​មក​ជួយ​ដាក់​បណ្តា‌សា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង”»។


ស្តេច​បាឡាក់​មាន​ប្រសាសន៍​ទៅ​កាន់​បាឡាម​ថា៖ «យើង​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​អ្នក ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ព្រម​មក​ជួប​យើង តើ​អ្នក​ស្មាន​ថា​យើង​មិន​អាច​លើក​កិត្តិយស​អ្នក​ឬ?»។