ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 21:26 - អាល់គីតាប

ក្រុង​ហែស‌បូន​ជា​រាជ​ធានី​របស់​ស្តេច​ស៊ីហុន ជា​ស្តេច​របស់​ជន‌ជាតិ​អាម៉ូរី។ ស្តេច​ស៊ីហុន​បាន​ច្បាំង​ជា​មួយ​ស្តេច​របស់​ជន‌ជាតិ​ម៉ូអាប់ ដែល​សោយ​រាជ្យ​មុន ហើយ​ដណ្តើម​យក​ទឹក​ដី​ទាំង​មូល​របស់​ស្តេច​ស្រុក​ម៉ូអាប់។ ទឹក​ដី​នោះ​លាត‌សន្ធឹង រហូត​ដល់​ស្ទឹង​អើណូន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ហែសបូន​ជា​ទី​ក្រុង​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​បាន​ច្បាំង​នឹង​ស្តេច​មុន​របស់​សាសន៍​ម៉ូអាប់ ហើយ​ចាប់​យក​អស់​ទាំង​ទឹក​ដី​របស់​ស្តេច​នោះ រហូត​មក​ដល់​ស្ទឹង​អើណូន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រុង​ហែស‌បូន​ជា​រាជ​ធានី​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី។ ព្រះ‌បាទ​ស៊ីហុន​បាន​ច្បាំង​ជា​មួយ​ស្ដេច​របស់​ជន‌ជាតិ​ម៉ូអាប់ ដែល​សោយ​រាជ្យ​មុន ហើយ​ដណ្ដើម​យក​ទឹក​ដី​ទាំង​មូល​របស់​ស្ដេច​ស្រុក​ម៉ូអាប់។ ទឹក​ដី​នោះ​លាត‌សន្ធឹង​រហូត​ដល់​ស្ទឹង​អើ‌ណូន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ហែសបូន​នេះ ជា​ទី​ក្រុង​នៃ​ស៊ីហុន​ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​បាន​ច្បាំង​នឹង​ស្តេច​សាសន៍​ម៉ូអាប់ ជា​ស្តេច​ពី​មុន ហើយ​ចាប់​យក​អស់​ទាំង​ស្រុក​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​នោះ រហូត​ដល់​ស្ទឹង​អើណូន

សូមមើលជំពូក



ជន‌គណនា 21:26
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ក​របស់​អូន​ប្រៀប​បាន​នឹង​ប៉ម​ធ្វើ​ពី​ភ្លុក។ ភ្នែក​របស់​អូន​ភ្លឺ​ថ្លា​ដូច​ទឹក​ត្រពាំង នៅ​ក្រុង​ហេស‌បូន ដែល​ស្ថិត​នៅ​ក្បែរ​ទ្វារ​បាត-‌រ៉ាប៊ីម ច្រមុះ​របស់​អូន​ប្រៀប​បាន​នឹង​ប៉ម​លីបង់ ដែល​បែរ​ទៅ​រក​ក្រុង​ដាម៉ាស។


ក្បាល​របស់​អូន​ស្ថិត​នៅ​ពី​លើ​ដង​ខ្លួន ដូច​ភ្នំ​កើមែល។ សរសៃ​សក់​របស់​អូន​ប្រៀប​បី​ដូច​ក្រណាត់​ដ៏​ទន់។ ស្តេច​គាប់​ចិត្ត​នឹង ផ្នួង​សក់​របស់​អូន​ណាស់។


ស្រុក​ម៉ូអាប់​បាត់​បង់​កេរ្តិ៍​ឈ្មោះ នៅ​ក្រុង​ហេស‌បូន ខ្មាំង​សត្រូវ​គិត‌គូរ​គ្នា​ថា “ទៅ! យើង​នាំ​គ្នា​លុប​ក្រុង​នេះ​ឲ្យ​បាត់​ពី ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ!” រីឯ​ក្រុង​ម៉ាដ‌ម៉េន​ក៏​ដូច្នោះ​ដែរ អ្នក​នឹង​ត្រូវ​កំទេច​ឲ្យ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ ហើយ​ដាវ​តាម​ប្រហារ​អ្នក​ពី​ក្រោយ។


ម៉ូអាប់​ត្រូវ​អាម៉ាស់ ដ្បិត​ស្រុក​នេះ​រលំ​ហើយ ចូរ​នាំ​គ្នា​ស្រែក​ឲ្យ​អស់​ទំហឹង ចូរ​ប្រកាស​នៅ​តាម​ស្ទឹង​អើណូន​ថា ស្រុក​ម៉ូអាប់​វិនាស​ហិន‌ហោច​ហើយ!


ជន​ភៀស​ខ្លួន​ដែល​អស់​កម្លាំង​រត់​មក​ជ្រក នៅ​ហេស‌បូន ជា​ក្រុង​ដែល​ស្ដេច​ស៊ីហុន ធ្លាប់​គ្រប់‌គ្រង​កាល​ពី​ដើម តែ​មាន​ភ្លើង​ឆាប‌ឆេះ​កណ្ដាល​ក្រុង ហើយ​ឆេះ​រាល‌ដាល​ទៅ​ដល់​ព្រំ‌ប្រទល់ និង​តាម​កំពូល​ភ្នំ​របស់​ស្រុក​ម៉ូអាប់ ដែល​ជា​ពូជ​អ្នក​ចំបាំង​នេះ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ដណ្តើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន នៅ​ស្រុក​អាម៉ូរី ហើយ​រស់​នៅ​ក្នុងក្រុង​ទាំង​នោះ គឺ​ក្រុង​ហែស‌បូន និង​ស្រុក​ភូមិ​ដែល​នៅ​ជុំវិញ។


ហេតុ​នេះ ហើយ​បាន​ជា​ពួក​កវី​តែង​ពោល​ថា៖ ចូរ​នាំ​គ្នា​មក​ហែសបូន! ចូរ​សង់​ក្រុង​របស់​ស្តេច​ស៊ីហុន ហើយ​រៀប​ចំ​ឲ្យ​បាន​ដូច​ដើម​ឡើង​វិញ!


គឺ​នៅ​ក្រោយ​ពេល​ដែល​គាត់​មាន​ជ័យ​ជំនះ លើ​ស្តេច​ស៊ីហុន ជា​ស្តេច​ជន‌ជាតិ​អាម៉ូ‌រី នៅ​ក្រុង​ហេសបូន និង​ស្តេច​អុក​ជា​ស្តេច​ស្រុក​បាសាន នៅ​ក្រុង​អាសថា‌រ៉ូត និង​អេទ្រើ។


ទឹក​ដី​របស់​គេ​លាត​សន្ធឹង ចាប់​ពី​ក្រុង​អារ៉ូ‌អ៊ើរ​ដែល​ស្ថិត​នៅ​ក្បែរ​ទឹក​ធ្លាក់​អើណូន និង​ក្រុង​ដែល​ស្ថិត​នៅ​កណ្តាល​ជ្រលង​ភ្នំ​នោះ ព្រម​ទាំង​ខ្ពង់​រាប​ទាំង​មូល​នៅ​ជិត​មេ‌ដេបា


ក្រុង​ហេស‌បូន និង​ក្រុង​ទាំង​ប៉ុន្មាន​នៅ​លើ​ខ្ពង់​រាប គឺ​ក្រុង​ឌីបូន ក្រុង​បាមូត-បាល ក្រុង​បេតបាល‌មេយ៉ូន


ពួក​គេ​ទទួល​បាន​ទឹក​ដី​ស្រុក​យ៉ាស៊ើរ ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​កាឡាដ និង​ពាក់​កណ្តាល​ស្រុក​អាំម៉ូន រហូត​ដល់​អា‌រ៉ូអ៊ើរ ដែល​នៅ​ខាង​មុខ​ក្រុង​រ៉ាបាត។


ក្រុង​ហេសបូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​យ៉ាស៊ើ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។


ជន‌ជាតិ​អ៊ីស្រ‌អែល​រស់​នៅ​ក្នុង​ក្រុង​ហេស‌បូន និង​ក្រុង​អារ៉ូ‌អ៊ើរ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំ‌វិញ និង​ស្រុក​ភូមិ​ដែល​ស្ថិត​នៅ​តាម​ដង​ស្ទឹង​អើណូន អស់​រយៈ​ពេល​បី​រយ​ឆ្នាំ​កន្លង​មក​ហើយ ហេតុ​អ្វី​បាន​ជា​ស្តេច​មិន​រំដោះ​យក​ទឹក​ដី​ទាំង​នេះ ក្នុង​ជំនាន់​នោះ​ទៅ?