ជនគណនា 2:25 - អាល់គីតាប នៅខាងជើង ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាដាន់។ មេដឹកនាំរបស់កុលសម្ព័ន្ធដាន់ គឺអហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅខាងជើង ជាជំរំរបស់កងពលនៃកុលសម្ព័ន្ធដាន់ តាមអង្គភាពរបស់គេ ហើយមេដឹកនាំលើកូនចៅដាន់ គឺអ័ហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅខាងជើង ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាដាន់។ មេដឹកនាំរបស់កុលសម្ព័ន្ធដាន់ គឺអហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯខាងជើង នោះត្រូវមានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួកដាន់ តាមពួកកងរបស់គេ ហើយអ្នកដែលជាកំពូល លើពួកកូនចៅដាន់ គឺអ័ហ៊ីយេស៊ើរ ជាកូនអាំមីសាដាយ |
កូនចៅលោកដាន់ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន
ក្រោយគេបង្អស់ទង់សញ្ញានៃជំរំដាន់ចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលដាន់ដឹកនាំដោយលោកអហ៊ីយេស៊ើរ ជាកូនរបស់លោកអាំមីសាដាយ
មេដឹកនាំក្រុមគ្រួសារនៃអំបូរម៉្រារី គឺលោកស៊ូរីអែល ជាកូនរបស់លោកអប៊ីហែល។ ពួកគេបោះជំរំនៅខាងជើងជំរំសក្ការៈ។
នៅថ្ងៃទីដប់ គឺលោកអហ៊ីយេស៊ើរ ជាកូនរបស់លោកអាំមីសាដាយ ជាមេដឹកនាំរបស់កូនចៅដាន់។
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ធ្វើជាគូរបានមេត្រីភាព។ នេះជាជំនូនរបស់លោកអហ៊ីយេស៊ើរ ជាកូនរបស់លោកអាំមីសាដាយ។