ក្នុងពូជពង្សរបស់យូសុះ គឺអេលីសាម៉ា ជាកូនរបស់អាំមីហ៊ូដ ពីកុលសម្ព័ន្ធអេប្រាអ៊ីម និងកាម៉ាលាលជាកូនរបស់ផ្តាស៊ើរ ពីកុលសម្ព័ន្ធម៉ាណាសេ។
ជនគណនា 2:20 - អាល់គីតាប កុលសម្ព័ន្ធម៉ាណាសេបោះជំរំជាប់នឹងកុលសម្ព័ន្ធអេប្រាអ៊ីម មេដឹកនាំរបស់កុលសម្ព័ន្ធម៉ាណាសេ គឺកាម៉ាលាល ជាកូនរបស់ផ្តាស៊ើរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្បែរលោក គឺកុលសម្ព័ន្ធម៉ាណាសេ ហើយមេដឹកនាំលើពួកកូនចៅម៉ាណាសេ គឺកាម៉ាលាល ជាកូនរបស់ផ្តាស៊ើរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុលសម្ព័ន្ធម៉ាណាសេបោះជំរំជាប់នឹងកុលសម្ព័ន្ធអេប្រាអ៊ីម មេដឹកនាំរបស់កុលសម្ព័ន្ធម៉ាណាសេ គឺកាម៉ាលាល ជាកូនរបស់ផ្តាស៊ើរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកដែលនៅក្បែរលោក នោះត្រូវជាពូជអំបូរម៉ាន៉ាសេ ហើយអ្នកដែលជាកំពូលលើពួកកូនចៅម៉ាន៉ាសេ គឺកាម៉ាលាល ជាកូនផ្តាស៊ើរ |
ក្នុងពូជពង្សរបស់យូសុះ គឺអេលីសាម៉ា ជាកូនរបស់អាំមីហ៊ូដ ពីកុលសម្ព័ន្ធអេប្រាអ៊ីម និងកាម៉ាលាលជាកូនរបស់ផ្តាស៊ើរ ពីកុលសម្ព័ន្ធម៉ាណាសេ។
នៅថ្ងៃទីប្រាំបី គឺលោកកាម៉ាលាល ជាកូនរបស់លោកផ្តាស៊ើរ ជាមេដឹកនាំរបស់កូនចៅម៉ាណាសេ។
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ធ្វើជាគូរបានមេត្រីភាព។ នេះជាជំនូនរបស់លោកកាម៉ាលាល ជាកូនរបស់លោកផ្តាស៊ើរ។