ថ្ងៃមួយ យ៉ាកកូបកំពុងស្លសម្ល ហើយអេសាវវិលត្រឡប់មកពីវាលវិញ ទាំងហេវហត់ជាខ្លាំង។
ជនគណនា 11:8 - អាល់គីតាប ប្រជាជនតែងនាំគ្នាចេញទៅរើសនំម៉ាណានោះ យកមកកិន ឬបុកនឹងត្បាល់ រួចយកទៅស្ងោរ ឬធ្វើនំក្រៀប។ នំម៉ាណាមានរសជាតិដូចនំដែលគេចៀនជាមួយប្រេង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រជាជននាំគ្នាចេញទៅរើសយកមក កិននឹងត្បាល់កិន ឬបុកក្នុងត្បាល់បុក រួចចម្អិនក្នុងឆ្នាំងធ្វើជានំ ហើយមានរសជាតិដូចជានំដែលគេដុតដោយប្រេងអូលីវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនតែងនាំគ្នាចេញទៅរើសនំម៉ាណានោះ យកមកកិន ឬបុកនឹងត្បាល់ រួចយកទៅស្ងោរ ឬធ្វើនំក្រៀប។ នំម៉ាណាមានរសជាតិដូចនំដែលគេចៀនជាមួយប្រេង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកបណ្តាជនក៏ចេញទៅរើសយកមក កិននឹងត្បាល់កិន ឬបុកក្នុងត្បាល់បុក រួចចំអិនក្នុងឆ្នាំងធ្វើជានំ ក៏មានរសជាតិដូចជារសជាតិនៃប្រេងថ្មី |
ថ្ងៃមួយ យ៉ាកកូបកំពុងស្លសម្ល ហើយអេសាវវិលត្រឡប់មកពីវាលវិញ ទាំងហេវហត់ជាខ្លាំង។
គាត់ប្រាប់ពួកគេវិញថា៖ «អុលឡោះតាអាឡាបានបញ្ជាមកដូច្នេះមែន។ ស្អែកជាថ្ងៃឈប់សម្រាក ជាថ្ងៃបរិសុទ្ធដែលត្រូវញែកជូនអុលឡោះតាអាឡា ចូរចំអិនអ្វីដែលអ្នករាល់គ្នាត្រូវចំអិន ចូរស្ងោរអ្វីដែលអ្នករាល់គ្នាត្រូវស្ងោរ ហើយទុកអាហារដែលលើសរហូតព្រឹកស្អែក»។
កូនចៅអ៊ីស្រអែលហៅអាហារនោះថា “នំម៉ាណា”។ នំម៉ាណាមានរាងដូចជាគ្រាប់ល្ង មានពណ៌ស ព្រមទាំងមានរសជាតិដូចនំធ្វើពីទឹកឃ្មុំ។
កុំធ្វើកិច្ចការ ដើម្បីឲ្យគ្រាន់តែបានអាហារ ដែលតែងរលួយខូចនោះឡើយ គឺឲ្យបានអាហារដែលនៅស្ថិតស្ថេរ និងផ្ដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលបុត្រាមនុស្សនឹងប្រទានឲ្យអ្នករាល់គ្នា ដ្បិតបុត្រាមនុស្សនេះហើយ ដែលអុលឡោះជាបិតាបានដៅសញ្ញាសំគាល់»។
បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណា នៅវាលរហោស្ថានដូចមានសេចក្ដីចែងទុកក្នុងគីតាបថា “អុលឡោះបានប្រទានឲ្យគេបរិភោគនំបុ័ង ដែលធ្លាក់ពីសូរ៉កាមក”»។