ជនគណនា 1:49 - អាល់គីតាប «កុំជំរឿនប្រជាជនក្នុងកុលសម្ព័ន្ធលេវី ជាមួយជនជាតិអ៊ីស្រអែលឯទៀតៗឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «មានតែកុលសម្ព័ន្ធលេវីមួយទេ ដែលអ្នកមិនត្រូវរាប់ ក៏មិនត្រូវជំរឿនពួកគេ ក្នុងចំណោមពួកអ៊ីស្រាអែលឯទៀតៗឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «កុំជំរឿនប្រជាជនក្នុងកុលសម្ព័ន្ធលេវី ជាមួយជនជាតិអ៊ីស្រាអែលឯទៀតៗឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានតែពូជអំបូរលេវី១ទេ ដែលឯងមិនត្រូវរាប់ ក៏មិនត្រូវកំណត់ឲ្យដឹងចំនួនគេ ក្នុងកូនចៅអ៊ីស្រាអែលឡើយ |
ចំណែកឯកុលសម្ព័ន្ធលេវីវិញ គេពុំបានរាប់ជាមួយជនជាតិអ៊ីស្រអែលឯទៀតៗទេ គឺស្របតាមពាក្យដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។
ចំនួនពួកលេវីដែលគេបានជំរឿន គិតចាប់ពីអាយុមួយខែឡើងទៅ មានចំនួន ២៣ ០០០ នាក់។ គេពុំបានរាប់ពួកលេវីបញ្ចូលជាមួយជនជាតិអ៊ីស្រអែលឯទៀតៗទេ ព្រោះពួកគេពុំត្រូវទទួលចំណែកទឹកដីជាកេរមត៌កក្នុងចំណោមជនជាតិអ៊ីស្រអែលឡើយ។