ចោទិយកថា 28:5 - អាល់គីតាប អុលឡោះប្រទានពរឲ្យអ្នកមានផ្លែឈើពេញល្អី ព្រមទាំងមានស្រូវពេញជង្រុក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនឹងមានពរក្នុងកំប្រោងរបស់អ្នក និងផើងម្សៅរបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រទានពរឲ្យអ្នកមានផ្លែឈើពេញល្អី ព្រមទាំងមានស្រូវពេញជង្រុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកំប្រោង នឹងស្បៀងអាហាររបស់ឯង នោះនឹងមានពរដែរ |
អុលឡោះប្រទានពរឲ្យអ្នកមានកូនចៅច្រើន ឲ្យដីរបស់អ្នក កើនភោគផលបរិបូណ៌ ហើយហ្វូងសត្វរបស់អ្នក គឺគោ និងចៀមក៏នឹងកើនចំនួនឡើងជាច្រើនដែរ។
បណ្តាសាទាំងនេះ នឹងកើតមានដល់អ្នក ហើយស្ថិតនៅជាប់ជាមួយអ្នកជានិច្ច រហូតទាល់តែអ្នកវិនាស ព្រោះអ្នកពុំបានស្តាប់តាមសំឡេងរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក អ្នកពុំបានកាន់តាមបទបញ្ជា និងហ៊ូកុំដែលទ្រង់ប្រទានមកអ្នកឡើយ។