«ខ្ញុំបានចាត់អ្នកនាំសារ ពីវាលរហោស្ថានក្តេម៉ូត ឲ្យទៅជួបស្តេចស៊ីហុន ជាស្តេចក្រុងហែសបូន ដើម្បីជម្រាបស្តេចដោយសំរួល គឺខ្ញុំឲ្យគេប្រាប់ថា:
ចោទិយកថា 2:27 - អាល់គីតាប “យើងខ្ញុំចង់ឆ្លងកាត់ស្រុករបស់ស្តេច យើងខ្ញុំគ្រាន់តែដើរតាមផ្លូវប៉ុណ្ណោះ យើងខ្ញុំមិនងាកទៅស្តាំ ឬទៅឆ្វេងទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ "សូមឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ព្រះករុណាផង យើងនឹងដើរតាមតែផ្លូវប៉ុណ្ណោះ យើងខ្ញុំនឹងមិនងាកទៅស្តាំ ឬទៅឆ្វេងឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ “យើងខ្ញុំចង់ឆ្លងកាត់ស្រុករបស់ព្រះករុណា យើងខ្ញុំគ្រាន់តែដើរតាមផ្លូវប៉ុណ្ណោះ យើងខ្ញុំមិនងាកទៅស្ដាំ ឬទៅឆ្វេងទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ទ្រង់ផង យើងខ្ញុំនឹងដើរតាមតែថ្នល់ធំប៉ុណ្ណោះ ឥតមានងាកបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ |
«ខ្ញុំបានចាត់អ្នកនាំសារ ពីវាលរហោស្ថានក្តេម៉ូត ឲ្យទៅជួបស្តេចស៊ីហុន ជាស្តេចក្រុងហែសបូន ដើម្បីជម្រាបស្តេចដោយសំរួល គឺខ្ញុំឲ្យគេប្រាប់ថា:
បើស្តេចផ្គត់ផ្គង់ម្ហូបអាហារ និងទឹកដល់យើងខ្ញុំបរិភោគ យើងខ្ញុំនឹងបង់ប្រាក់ជូនស្តេច យើងខ្ញុំសូមដើរកាត់ស្រុករបស់ស្តេច តែប៉ុណ្ណោះ។
ត្រូវយកប្រាក់ទិញម្ហូបអាហារពីពួកគេមកបរិភោគ ហើយសូម្បីតែទឹកដែលអ្នករាល់គ្នាផឹក ក៏ត្រូវបង់ប្រាក់ដែរ
នៅទីនោះ ជនជាតិអ៊ីស្រអែលបានចាត់អ្នកនាំពាក្យឲ្យទៅជួបស្តេចស៊ីហុន ជាស្តេចនៃជនជាតិអាម៉ូរី ដែលគ្រងរាជ្យនៅក្រុងហេសបូន ដើម្បីសុំឆ្លងកាត់ទឹកដីស្រុកអាម៉ូរី ឆ្ពោះទៅកាន់ស្រុកដែលអុលឡោះបានបំរុងទុកសម្រាប់ពួកគេ។