ពួកគេបានទៅដល់ជ្រលងភ្នំអែសកុល។ នៅទីនោះ ពួកគេបានកាត់មែកទំពាំងបាយជូរដែលមានផ្លែមួយចង្កោម រួចឲ្យគ្នាគេពីរនាក់យកដងរែកសែង។ ពួកគេក៏បានបេះផ្លែទទឹម និងផ្លែឧទុម្ពរខ្លះមកជាមួយដែរ។
ចោទិយកថា 2:13 - អាល់គីតាប “ឥឡូវនេះ ចូរក្រោកឡើង នាំគ្នាឆ្លងកាត់ជ្រោះសេរេដ”។ ពួកយើងក៏ឆ្លងកាត់ជ្រោះសេរេដ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ "ឥឡូវនេះ ចូរក្រោកឡើង ឆ្លងស្ទឹងសេរេតនេះចុះ" ដូច្នេះ ពួកយើងក៏ឆ្លងស្ទឹងសេរេត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ “ឥឡូវនេះ ចូរក្រោកឡើង នាំគ្នាឆ្លងកាត់ជ្រោះសេរេដ”។ ពួកយើងក៏ឆ្លងកាត់ជ្រោះសេរេដ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះ ចូរឯងក្រោកឡើង ឆ្លងស្ទឹងសេរេតនេះចុះ នោះយើងរាល់គ្នាក៏ឆ្លងស្ទឹងសេរេតទៅ |
ពួកគេបានទៅដល់ជ្រលងភ្នំអែសកុល។ នៅទីនោះ ពួកគេបានកាត់មែកទំពាំងបាយជូរដែលមានផ្លែមួយចង្កោម រួចឲ្យគ្នាគេពីរនាក់យកដងរែកសែង។ ពួកគេក៏បានបេះផ្លែទទឹម និងផ្លែឧទុម្ពរខ្លះមកជាមួយដែរ។
ពួកគេចាកចេញពីទីនោះ ទៅបោះជំរំនៅខាងនាយស្ទឹងអើណូន ដែលហូរចេញពីស្រុកអាម៉ូរី កាត់តាមវាលរហោស្ថាន។ ស្ទឹងអើណូនជាព្រំដែនរបស់ស្រុកម៉ូអាប់ និងស្រុកអាម៉ូរី។
ពីមុន ជនជាតិហូរីរស់នៅស្រុកសៀរ តែកូនចៅរបស់លោកអេសាវបានដេញពួកគេចេញពីស្រុកនោះ ព្រមទាំងកំទេចពួកគេចោល ហើយតាំងទីលំនៅក្នុងស្រុកនោះជំនួសពួកគេ ដូចជនជាតិអ៊ីស្រអែលចាប់យកស្រុក ដែលអុលឡោះតាអាឡាប្រទានឲ្យ ដោយដេញអ្នកស្រុកនោះចេញពីស្រុកដែរ។
ចាប់ពីពេលដែលពួកយើងធ្វើដំណើរពីកាដេស–បារណា មកទល់ពេលឆ្លងកាត់ជ្រោះសេរេដ មានរយៈពេលទាំងអស់សាមសិបប្រាំបីឆ្នាំ គឺរហូតដល់អស់អ្នកដែលមានអាយុពេញវ័យធ្វើសឹកសង្គ្រាម នៅជំនាន់នោះ បានបាត់បង់ជីវិតអស់ ដូចអុលឡោះតាអាឡាមានបន្ទូលយ៉ាងម៉ឺងម៉ាត់ជាមួយពួកគេ។