ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 1:24 - អាល់គីតាប

ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ដំណើរ តម្រង់​ទៅ​តំបន់​ភ្នំ រហូត​ដល់​ជ្រលង​ភ្នំ​អែស‌កុល រួច​ពិនិត្យ​មើល​ស្រុក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ទាំង​នោះ​ក៏​ចេញ​ទៅ ហើយ​ឡើង​ទៅ​ក្នុង​ស្រុក​ភ្នំ រហូត​ដល់​ជ្រលង​ភ្នំ​អែស‌កុល រួច​សង្កេត​មើល​ស្រុក​នោះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ដំណើរ​តម្រង់​ទៅ​តំបន់​ភ្នំ រហូត​ដល់​ជ្រលង​ភ្នំ​អែស‌កុល រួច​ពិនិត្យ​មើល​ស្រុក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​ទាំង​នោះ​ក៏​ចេញ​ទៅ ហើយ​គេ​ឡើង​ទៅ​ក្នុង​ស្រុក​ភ្នំ រហូត​ដល់​ជ្រោះ​អែស‌កុល ទាំង​សង្កេត​មើល

សូមមើលជំពូក



ចោទិយ‌កថា 1:24
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែក​ឯ​ទឹក​ដី​វិញ តើ​មាន​ជី​ជាតិ​ល្អ ឬ​ក៏​ជា​ដី​គ្មាន​ជី​ជាតិ តើ​មាន​ដើម​ឈើ ឬ​គ្មាន។ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​នាំ​យក​ផ្លែ​ឈើ​ពី​ស្រុក​នោះ​មក​ជា​មួយ​ផង»។ ពេល​នោះ ជា​រដូវ​ផ្លែ​ទំពាំង​បាយ​ជូរ​ទុំ។


ពួក​គេ​បាន​ឡើង​ទៅ​ដល់​ជ្រលង​ភ្នំ​អេសកុល ហើយ​បន្ទាប់​ពី​បាន​ពិនិត្យ​មើល​ស្រុក​រួច ពួក​គេ​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាក់​ទឹក​ចិត្ត មិន​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែលអុលឡោះ‌តាអាឡា​ប្រទាន​មក​ពួក​គេ។


ខ្ញុំ​យល់​ឃើញ​ថា​គំនិត​នោះ​ល្អ ខ្ញុំ​ក៏​ចាត់​មនុស្ស​ដប់​ពីរ​នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា គឺ​ម្នាក់​តំណាង​កុល‌សម្ព័ន្ធ​មួយ ឲ្យ​ទៅ។


ពួក​គេ​បាន​នាំ​យក​ផ្លែ​ឈើ​ពី​ស្រុក​នោះ មក​បង្ហាញ​ពួក​យើង និង​រាយ​ការណ៍​ប្រាប់​ពួក​យើង​ថា: “ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ប្រទាន​មក​យើង ជា​ស្រុក​ល្អ​ណាស់”។