ឪពុករបស់អ្នករាល់គ្នាក៏ធ្លាប់ធ្វើដូច្នេះ នៅពេលដែលខ្ញុំចាត់ពួកគេ ពីកាដេស–បារនា ឲ្យទៅពិនិត្យមើលស្រុកដែរ។
ចោទិយកថា 1:22 - អាល់គីតាប ពេលនោះ អ្នករាល់គ្នាបានចូលមកជិតខ្ញុំ ហើយប្រាប់ថា: “សូមចាត់មនុស្សឲ្យទៅមុនពួកយើង ដើម្បីពិនិត្យមើលស្រុក រួចរាយការណ៍ប្រាប់យើងខ្ញុំអំពីស្ថានភាពផ្លូវ និងក្រុងនានាដែលយើងខ្ញុំត្រូវធ្វើដំណើរទៅ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ អ្នកទាំងអស់គ្នាបានចូលមកជួបខ្ញុំ ហើយនិយាយថា "សូមយើងចាត់មនុស្សឲ្យទៅមុនពួកយើង ដើម្បីសង្កេតមើលស្រុកនោះឲ្យយើង ហើយត្រឡប់មកប្រាប់ពីផ្លូវដែលយើងត្រូវឡើងទៅ និងពីទីក្រុងដែលយើងត្រូវចូលទៅ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ អ្នករាល់គ្នាបានចូលមកជិតខ្ញុំ ហើយប្រាប់ថា: “សូមចាត់មនុស្សឲ្យទៅមុនពួកយើង ដើម្បីពិនិត្យមើលស្រុក រួចរាយការណ៍ប្រាប់យើងខ្ញុំអំពីស្ថានភាពផ្លូវ និងក្រុងនានាដែលយើងខ្ញុំត្រូវធ្វើដំណើរទៅ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះឯងគ្រប់គ្នា បានចូលមកឯអញ និយាយថា សូមឲ្យយើងរាល់គ្នាចាត់មនុស្សឲ្យទៅមុន ដើម្បីនឹងដើរសង្កេតមើលស្រុកនោះឲ្យយើង ហើយត្រឡប់មកប្រាប់ពីផ្លូវដែលយើងត្រូវឡើងទៅ ហើយពីអស់ទាំងទីក្រុងដែលយើងត្រូវមកដល់ |
ឪពុករបស់អ្នករាល់គ្នាក៏ធ្លាប់ធ្វើដូច្នេះ នៅពេលដែលខ្ញុំចាត់ពួកគេ ពីកាដេស–បារនា ឲ្យទៅពិនិត្យមើលស្រុកដែរ។
ខ្ញុំយល់ឃើញថាគំនិតនោះល្អ ខ្ញុំក៏ចាត់មនុស្សដប់ពីរនាក់ ក្នុងចំណោមអ្នករាល់គ្នា គឺម្នាក់តំណាងកុលសម្ព័ន្ធមួយ ឲ្យទៅ។