មានស្តេចថ្មីមួយនាក់ឡើងគ្រងរាជ្យនៅស្រុកអេស៊ីប។ ស្តេចនោះមិនបានស្គាល់យូសុះទេ។
កិច្ចការ 7:18 - អាល់គីតាប បន្ទាប់មក មានស្ដេចថ្មីឡើងគ្រងរាជ្យនៅស្រុកអេស៊ីប តែស្តេចមិនស្គាល់យូសុះទេ។ ព្រះគម្ពីរខ្មែរសាកល រហូតដល់មានស្ដេចមួយទៀតដែលមិនស្គាល់យ៉ូសែប បានសោយរាជ្យលើអេហ្ស៊ីប។ Khmer Christian Bible រហូតដល់មានស្ដេចមួយអង្គទៀតដែលមិនបានស្គាល់លោកយ៉ូសែប ឡើងគ្រងរាជ្យលើស្រុកអេស៊ីព្ទ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រហូតដល់មានស្តេចមួយទៀតឡើងសោយរាជ្យ តែទ្រង់មិនបានស្គាល់លោកយ៉ូសែបទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក មានស្ដេចថ្មីឡើងគ្រងរាជ្យនៅស្រុកអេស៊ីប តែស្ដេចមិនស្គាល់លោកយ៉ូសែបទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដរាបដល់មានស្តេច១ទៀតសោយរាជ្យឡើង ដែលមិនបានស្គាល់លោកយ៉ូសែបទេ |
មានស្តេចថ្មីមួយនាក់ឡើងគ្រងរាជ្យនៅស្រុកអេស៊ីប។ ស្តេចនោះមិនបានស្គាល់យូសុះទេ។
ស្ដេចថ្មីនោះបានប្រើល្បិចអាក្រក់មកលើពូជសាសន៍យើង គឺស្តេចបានធ្វើបាបបុព្វបុរសរបស់យើង រហូតដល់បង្ខំពួកគាត់ឲ្យយកទារកតូចៗរបស់ខ្លួនទៅបំបរបង់ចោល ដើម្បីកុំឲ្យមានជីវិតរស់តទៅមុខទៀត។