អ្នកណាលះបង់ផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្ដាយ កូន ឬស្រែចម្ការ ព្រោះតែខ្ញុំ អ្នកនោះនឹងបានទទួលវិញមួយជាមួយរយ ព្រមទាំងមានជីវិតអស់កល្បជានិច្ច។
កិច្ចការ 4:37 - អាល់គីតាប គាត់បានលក់ចម្ការរបស់គាត់ ហើយយកប្រាក់មកជូនក្រុមសាវ័កដែរ។ ព្រះគម្ពីរខ្មែរសាកល គាត់បានលក់ចម្ការរបស់គាត់ ហើយយកប្រាក់នោះមកដាក់នៅទៀបជើងរបស់ពួកសាវ័ក៕ Khmer Christian Bible គាត់មានដីមួយកន្លែង ហើយបានលក់យកប្រាក់មកដាក់នៅទៀបជើងរបស់ពួកសាវក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់បានលក់ចម្ការរបស់គាត់មួយកន្លែង ហើយយកប្រាក់មកដាក់នៅទៀបជើងពួកសាវក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់បានលក់ចម្ការរបស់គាត់ ហើយយកប្រាក់មកជូនក្រុមសាវ័កដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់មានដីដែរ ហើយក៏លក់យកប្រាក់មក ដាក់នៅទៀបជើងពួកសាវក។ |
អ្នកណាលះបង់ផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្ដាយ កូន ឬស្រែចម្ការ ព្រោះតែខ្ញុំ អ្នកនោះនឹងបានទទួលវិញមួយជាមួយរយ ព្រមទាំងមានជីវិតអស់កល្បជានិច្ច។
អស់អ្នកដែលបានជឿលើអ៊ីសាជាអម្ចាស់ មានចិត្ដគំនិតតែមួយហើយយករបស់របរដែលខ្លួនមាន មកដាក់រួមគ្នាទាំងអស់។