លោកប៉ូល និងមិត្ដភក្ដិរបស់លោកបានចុះសំពៅពីក្រុងប៉ាផូស ឆ្ពោះទៅក្រុងពើកា ក្នុងស្រុកប៉ាមភីលា។ ពេលនោះ យ៉ូហានបានបែកចេញពីពួកគេ វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
កិច្ចការ 27:5 - អាល់គីតាប យើងបានឆ្លងសមុទ្រជិតស្រុកគីលីគា និងស្រុកប៉ាមភីលា ហើយមកដល់ក្រុងមីរ៉ា ក្នុងស្រុកលូគា។ ព្រះគម្ពីរខ្មែរសាកល ក្រោយពីធ្វើដំណើរឆ្លងកាត់សមុទ្រល្វឹងល្វើយតាមបណ្ដោយគីលីគា និងប៉ាមភីលា យើងក៏ចូលចតនៅមីរ៉ាក្នុងលូគា។ Khmer Christian Bible ក្រោយពីបានធ្វើដំណើរឆ្លងកាត់លំហសមុទ្រតាមបណ្ដោយឆ្នេរស្រុកគីលីគា និងស្រុកប៉ាមភីលា យើងក៏មកដល់ក្រុងមីរ៉ាក្នុងស្រុកលូគា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលយើងបានឆ្លងកាត់លំហសមុទ្រ តាមបណ្ដោយឆ្នេរស្រុកគីលីគា និងស្រុកប៉ាមភីលាផុតហើយ យើងបានមកដល់ក្រុងមីរ៉ា ក្នុងស្រុកលូគា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានឆ្លងសមុទ្រ ជិតស្រុកគីលីគា និងស្រុកប៉ាមភីលា ហើយមកដល់ក្រុងមីរ៉ា ក្នុងស្រុកលូគា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយដែលបានឆ្លងកាត់សមុទ្រក្បែរស្រុកគីលីគា នឹងស្រុកប៉ាមភីលាផុតហើយ ក៏មកដល់មីរ៉ា នៅក្នុងស្រុកលូគា |
លោកប៉ូល និងមិត្ដភក្ដិរបស់លោកបានចុះសំពៅពីក្រុងប៉ាផូស ឆ្ពោះទៅក្រុងពើកា ក្នុងស្រុកប៉ាមភីលា។ ពេលនោះ យ៉ូហានបានបែកចេញពីពួកគេ វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
ក្រុមជំអះបានប្រគល់សំបុត្រមួយ ឲ្យអ្នកទាំងពីរនាំយកទៅ ដែលមានសេចក្ដីដូចតទៅនេះ៖ «យើងខ្ញុំ ជាសាវ័ក ជាអះលីជំអះ និងជាបងប្អូន សូមផ្ញើសាឡាមមកបងប្អូនជាសាសន៍ដទៃ ដែលរស់នៅក្រុងអន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា។
ប៉ុន្ដែ លោកប៉ូលយល់ឃើញថាមិនគួរនាំគាត់ទៅជាមួយឡើយ ព្រោះគាត់បានរត់ចោលពួកអ្នកកាលពីនៅក្រុងប៉ាមភីលា គឺគាត់មិនបានធ្វើការរួមជាមួយពួកអ្នកទេ។
លោកធ្វើដំណើរឆ្លងកាត់ស្រុកស៊ីរី និងស្រុកគីលីគាទាំងពង្រឹងជំនឿក្រុមជំអះនានាផង។
ស្រុកព្រីគា ស្រុកប៉ាមភីលា ស្រុកអេស៊ីប ស្រុកលីប៊ីដែលនៅក្បែរស្រុកគីរេន និងអស់អ្នកមកពីក្រុងរ៉ូម
លោកប៉ូលមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំជាជនជាតិយូដា កើតនៅក្រុងតើសុស ជាក្រុងដ៏ល្បីល្បាញក្នុងស្រុកគីលីគានោះទេតើ! សូមលោកមេត្ដាអនុញ្ញាតឲ្យខ្ញុំនិយាយទៅកាន់ប្រជាជននេះផង»។
«ខ្ញុំជាជនជាតិយូដាកើតនៅក្រុងតើសុស ក្នុងស្រុកគីលីគា។ ប៉ុន្ដែ ខ្ញុំបានមករស់នៅក្រុងយេរូសាឡឹមនេះតាំងពីកុមារ ហើយខ្ញុំបានទទួលការអប់រំ តាមហ៊ូកុំនៃបុព្វបុរសរបស់យើងយ៉ាងតឹងរ៉ឹងពីសំណាក់លោកកាម៉ាលាល។ ខ្ញុំបានខ្នះខ្នែងបម្រើអុលឡោះ ដូចបងប្អូនទាំងអស់គ្នានៅថ្ងៃនេះដែរ។
មានអ្នកខ្លះជាសមាជិកសាលាប្រជុំដែលគេហៅថា «សាលាប្រជុំពួកអ្នកងារពីដើម» និងអ្នកខ្លះពីចំណោមអ្នកស្រុកគីរេន អ្នកស្រុកអលេក្សានទ្រា និងអ្នកខ្លះទៀតពីចំណោមអ្នកស្រុកគីលីគា និងអ្នកស្រុកអាស៊ី នាំគ្នាជជែកជាមួយលោកស្ទេផាន