បន្ទាប់មកយើងយកខ្សែពួរ សម្រាប់ប្រើនៅគ្រាមានអាសន្នមកចងព័ទ្ធជុំវិញសំពៅ ការពារកុំឲ្យធ្លាយ។ យើងក៏បានទម្លាក់ឈើបណ្ដែត រួចហើយទុកឲ្យសំពៅរសាត់ទៅតាមខ្យល់។
កិច្ចការ 27:26 - អាល់គីតាប គឺសំពៅយើងនឹងត្រូវទៅកឿង នៅកោះណាមួយជាមិនខាន»។ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ យើងត្រូវតែកឿងលើកោះណាមួយ”។ Khmer Christian Bible គឺយើងត្រូវកឿងលើកោះណាមួយមិនខាន»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ យើងត្រូវកឿងសំពៅនៅលើកោះណាមួយមិនខាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺសំពៅយើងនឹងត្រូវទៅកឿង នៅកោះណាមួយជាមិនខាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ យើងត្រូវធ្លាក់ទៅលើកោះណាមួយ។ |
បន្ទាប់មកយើងយកខ្សែពួរ សម្រាប់ប្រើនៅគ្រាមានអាសន្នមកចងព័ទ្ធជុំវិញសំពៅ ការពារកុំឲ្យធ្លាយ។ យើងក៏បានទម្លាក់ឈើបណ្ដែត រួចហើយទុកឲ្យសំពៅរសាត់ទៅតាមខ្យល់។
សំពៅយើងបានរសាត់អណ្ដែតលើផ្ទៃសមុទ្រអាឌ្រា អស់រយៈពេលដប់បួនថ្ងៃមកហើយ។ ពេលនោះ ប្រមាណជាពាក់កណ្ដាលអធ្រាត្រ ពួកអ្នកសំពៅនឹកសង្ស័យថា ប្រហែលជាមកជិតដល់ដីគោកហើយ។
ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្ម ពួកគេទម្លាក់យុថ្កាបួន នៅខាងកន្សៃ ហើយទន្ទឹងរង់ចាំភ្លឺ។