អ្នកត្រូវធ្វើពិធីបុណ្យថ្ងៃទីហាសិប នៅពេលចាប់ផ្តើមច្រូតស្រូវ ហើយធ្វើពិធីបុណ្យប្រមូលភោគផលនៅចុងឆ្នាំ។
កិច្ចការ 20:16 - អាល់គីតាប លោកប៉ូលសម្រេចចិត្ដមិនចូលក្រុងអេភេសូទេ ដើម្បីកុំឲ្យយឺតដំណើរនៅស្រុកអាស៊ី ដ្បិតគាត់ប្រញាប់ចង់ទៅដល់ក្រុងយេរូសាឡឹម ឲ្យទាន់បុណ្យថ្ងៃទីហាសិប ប្រសិនបើអាចធ្វើទៅបាន។ ព្រះគម្ពីរខ្មែរសាកល នេះគឺដោយសារប៉ូលបានសម្រេចចិត្តរួចហើយថានឹងធ្វើដំណើរបង្ហួសអេភេសូរ ដើម្បីកុំឲ្យខាតពេលនៅអាស៊ី ពីព្រោះគាត់កំពុងប្រញាប់ទៅឲ្យដល់យេរូសាឡិមនៅថ្ងៃបុណ្យថ្ងៃទីហាសិប ប្រសិនបើអាច។ Khmer Christian Bible ពេលនោះ លោកប៉ូលសម្រេចចិត្ដធ្វើដំណើរបង្ហួសក្រុងអេភេសូរ ដើម្បីកុំឲ្យគាត់ចំណាយពេលនៅស្រុកអាស៊ីយូរ ព្រោះគាត់ប្រញាប់ទៅដល់ក្រុងយេរូសាឡិមឲ្យទាន់ថ្ងៃបុណ្យទីហាសិប បើសិនជាអាច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតលោកប៉ុលបានសម្រេចចិត្តបង្ហួសទៅក្រុងអេភេសូរ ដើម្បីកុំឲ្យខាតពេលនៅស្រុកអាស៊ី ព្រោះលោកប្រញាប់ទៅក្រុងយេរូសាឡិម ឲ្យទាន់ពេលបុណ្យថ្ងៃទីហាសិប ប្រសិនបើអាចធ្វើទៅបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកប៉ូលសម្រេចចិត្តមិនចូលក្រុងអេភេសូទេ ដើម្បីកុំឲ្យយឺតដំណើរនៅស្រុកអាស៊ី ដ្បិតលោកប្រញាប់ចង់ទៅដល់ក្រុងយេរូសាឡឹម ឲ្យទាន់បុណ្យថ្ងៃទីហាសិប ប្រសិនបើអាចធ្វើទៅបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតប៉ុលបានសំរេចនឹងទៅបង្ហួសក្រុងអេភេសូរ ដើម្បីមិនឲ្យខាតពេលនៅស្រុកអាស៊ី ដោយគាត់ប្រញាប់នឹងទៅឯក្រុងយេរូសាឡិម ឲ្យទាន់ពេលបុណ្យថ្ងៃ៥០ បើសិនជាបាន។ |
អ្នកត្រូវធ្វើពិធីបុណ្យថ្ងៃទីហាសិប នៅពេលចាប់ផ្តើមច្រូតស្រូវ ហើយធ្វើពិធីបុណ្យប្រមូលភោគផលនៅចុងឆ្នាំ។
រសអុលឡោះដ៏វិសុទ្ធបានឃាត់ពួកអ្នកប៉ូល មិនឲ្យទៅប្រកាសបន្ទូលនៃអុលឡោះនៅស្រុកអាស៊ីទេ ហេតុនេះហើយបានជាលោកនាំគ្នាធ្វើដំណើរកាត់ស្រុកព្រីគា និងដែនដីកាឡាទី។
លុះមកដល់ក្រុងអេភេសូ លោកប៉ូលក៏ជម្រាបលានាងព្រីស៊ីល និងលោកអគីឡា។ លោកបានចូលទៅសាលាប្រជុំ ហើយសន្ទនាជាមួយសាសន៍យូដា។
តែលោកពុំព្រមនៅទេ លោកជម្រាបលាគេទាំងពោលថា៖ «ប្រសិនបើអុលឡោះគាប់ចិត្តខ្ញុំនឹងវិលមករកបងប្អូនវិញ» រួចលោកចុះសំពៅចេញពីក្រុងអេភេសូទៅ។
ពេលដែលលោកអប៉ូឡូសនៅក្រុងកូរិនថូស លោកប៉ូលបានឆ្លងកាត់តំបន់ខ្ពង់រាប ធ្វើដំណើរមកដល់ក្រុងអេភេសូ។ គាត់បានជួបសិស្សខ្លះ ហើយសួរថា៖
ក្រោយពីព្រឹត្ដិការណ៍នោះមក រសអុលឡោះណែនាំលោកប៉ូលឲ្យសម្រេចចិត្ដទៅក្រុងយេរូសាឡឹម ដោយធ្វើដំណើរឆ្លងកាត់ស្រុកម៉ាសេដូន និងស្រុកអាខៃ។ លោកមានប្រសាសន៍ថា៖ «កាលណាទៅដល់ស្រុកនោះខ្ញុំត្រូវតែទៅក្រុងរ៉ូមទៀត»។
រីឯយើងវិញ យើងបានចុះសំពៅទៅមុនធ្វើដំណើរដល់ក្រុងអាសុស ដើម្បីចាំលោកប៉ូលនៅទីនោះ ដូចគាត់បានគ្រោងទុក ព្រោះគាត់ចង់ធ្វើដំណើរដោយថ្មើរជើង។
លុះគេបានមកដល់ហើយ គាត់មានប្រសាសន៍ទៅគេថា៖ «បងប្អូនជ្រាបស្រាប់ហើយ អំពីអាកប្បកិរិយាដែលខ្ញុំមានចំពោះបងប្អូនរាល់ពេលវេលា តាំងពីថ្ងៃដំបូងដែលខ្ញុំបានទៅដល់ស្រុកអាស៊ីម៉្លេះ
ឥឡូវនេះ រសអុលឡោះបានទាក់ទាញចិត្ដខ្ញុំឲ្យធ្វើដំណើរទៅក្រុងយេរូសាឡឹម ហើយខ្ញុំមិនដឹងថា នឹងមានហេតុការណ៍អ្វីកើតមានដល់ខ្ញុំ នៅក្រុងនោះឡើយ
អ្នកដែលបានរួមដំណើរជាមួយគាត់នៅពេលនោះ មានលោកសូប៉ាត្រុស កូនរបស់លោកពីរូស ជាអ្នកស្រុកបេរា លោកអើរីស្ដាក និងលោកសេគុនដុស ជាអ្នកស្រុកថេស្សាឡូនិក លោកកៃយុសជាអ្នកស្រុកឌើបេ លោកធីម៉ូថេ ព្រមទាំងលោកទីឃីកុស និងលោកត្រូភីម ជាអ្នកស្រុកអាស៊ីផង។
ចំណែកឯយើងវិញ ក្រោយថ្ងៃបុណ្យនំបុ័ងឥតមេ យើងចេញពីក្រុងភីលីពទៅចុះសំពៅ។ ប្រាំថ្ងៃក្រោយមក យើងក៏បានមកដល់ក្រុងត្រូអាស ជួបជុំនឹងពួកគេ រួចស្នាក់នៅទីនោះប្រាំពីរថ្ងៃ។
យើងបានជួបពួកសិស្សនៅទីនោះ ហើយស្នាក់នៅជាមួយពួកគេ អស់រយៈពេលប្រាំពីរថ្ងៃ។ ដោយរសអុលឡោះសំដែងឲ្យគេដឹង គេបានឃាត់លោកប៉ូល មិនឲ្យឡើងទៅក្រុងយេរូសាឡឹមឡើយ។
ខ្ញុំបានចាកចេញពីក្រុងយេរូសាឡឹមជាច្រើនឆ្នាំ ហើយខ្ញុំវិលត្រឡប់មកវិញ ដើម្បីជួយជនរួមជាតិរបស់ខ្ញុំ និងជូនជំនូនទៅអុលឡោះផង។