កិច្ចការ 2:19 - អាល់គីតាប យើងនឹងសំដែងអំណាចនៅលើមេឃ សំដែងទីសំគាល់ផ្សេងៗនៅលើផែនដី គឺមានឈាម មានភ្លើង និងមានកំសួលផ្សែង។ ព្រះគម្ពីរខ្មែរសាកល យើងនឹងសម្ដែងការអស្ចារ្យនៅមេឃខាងលើ យើងនឹងសម្ដែងទីសម្គាល់នៅផែនដីខាងក្រោម គឺឈាម ភ្លើង និងផ្សែងខ្មួលខ្មាញ់។ Khmer Christian Bible យើងនឹងបង្ហាញការអស្ចារ្យនៅលើមេឃ ព្រមទាំងទីសំគាល់នៅផែនដី គឺជាឈាម ជាភ្លើង និងកំសួលផ្សែង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងសម្តែងការអស្ចារ្យនៅលើមេឃ ទីសម្គាល់នៅផែនដី គឺជាឈាម ភ្លើង និងកំសួលផ្សែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងសម្តែងឫទ្ធិបាដិហារិយ៍នៅលើមេឃ សម្តែងទីសម្គាល់ផ្សេងៗនៅលើផែនដី គឺមានឈាម មានភ្លើង និងមានកម្សួលផ្សែង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងសំដែងការអស្ចារ្យ នៅលើមេឃ នឹងទីសំគាល់នៅផែនដី គឺជាឈាម ភ្លើង ហើយនឹងកំសួលផ្សែង |
អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «ប្រសិនបើអ្នករាល់គ្នាមិនបានឃើញទីសំគាល់ និងការអស្ចារ្យទេ អ្នករាល់គ្នាមុខជាមិនជឿឡើយ»។
នៅគ្រានោះ យើងពិតជាយករសយើង មកចាក់បង្ហូរលើអ្នកបម្រើទាំងប្រុសទាំងស្រី របស់យើង ហើយគេនឹងថ្លែងបន្ទូលយើង។
ព្រះអាទិត្យនឹងប្រែទៅជាងងឹតបាត់រស្មី ព្រះច័ន្ទនឹងប្រែទៅជាឈាម នៅមុនថ្ងៃអម្ចាស់មក គឺជាថ្ងៃដ៏រុងរឿងឧត្ដុង្គឧត្ដម
បងប្អូនអ៊ីស្រអែលអើយ សូមស្ដាប់ពាក្យនេះចុះ! អុលឡោះបានរ៉ាប់រងទទួលអ៊ីសា ជាអ្នកភូមិណាសារ៉ែត នៅមុខបងប្អូនទាំងអស់គ្នា ដោយអុលឡោះបានសំដែងការអស្ចារ្យ អំណាច និងទីសំគាល់ផ្សេងៗ នៅកណ្ដាលចំណោមបងប្អូន តាមរយៈអ៊ីសាដូចបងប្អូនជ្រាបស្រាប់ហើយ។