ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 18:28 - អាល់គីតាប

ដ្បិត​គាត់​ចេះ​ផ្ចាញ់​សាសន៍​យូដា​នៅ​មុខ​ប្រជុំ​ជន​ទាំង​អស់ និង​វែក​ញែក​គីតាប បញ្ជាក់​ប្រាប់​គេ​ថា អ៊ីសា​ពិត​ជា​អាល់ម៉ា‌ហ្សៀស​មែន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​គាត់​បាន​ជជែកផ្ចាញ់​ជនជាតិយូដា​យ៉ាងក្លៀវក្លា​នៅកន្លែងសាធារណៈ ដោយ​បង្ហាញ​តាម​គម្ពីរ​ថា ព្រះយេស៊ូវ​ជា​ព្រះ​គ្រីស្ទ៕

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​គាត់​ឆ្លើយ​បំភ្លឺ​ដល់​ជនជាតិ​យូដា​យ៉ាង​មាន​អំណាច​នៅ​ចំពោះ​មុខ​មហាជន​ ទាំង​បង្ហាញ​តាម​បទគម្ពីរ​ថា​ ព្រះយេស៊ូ​ជា​ព្រះគ្រិស្ដ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​គាត់​ជជែក​ផ្ចាញ់​ពួក​សាសន៍​យូដា​នៅ​កណ្តាល​ជំនុំ​យ៉ាង​ប៉ិន​ប្រសប់ ទាំង​បង្ហាញ​តាម​គម្ពីរ​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ​ពិត​មែន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​គាត់​ចេះ​ផ្ចាញ់​សាសន៍​យូដា​នៅ​មុខ​ប្រជុំ​ជន​ទាំង​អស់ និង​វែក‌ញែក​គម្ពីរ បញ្ជាក់​ប្រាប់​គេ​ថា​ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រិស្ត*​មែន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រោះ​គាត់​ជជែក​ផ្ចាញ់​ពួក​សាសន៍​យូដា នៅ​កណ្តាល​ជំនុំ ដោយ​ប៉ិន‌ប្រសប់ ទាំង​បង្ហាញ​តាម​គម្ពីរ​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ​មែន។

សូមមើលជំពូក



កិច្ចការ 18:28
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កុមារ​យ៉ះយ៉ា​មាន​វ័យ​ចំរើន​ឡើង​ជា​លំដាប់ ទាំង​ខាង​រូប​កាយ ទាំង​ខាង​វិញ្ញាណ។ គាត់​រស់​នៅ​តែ​ក្នុង​វាល​រហោ‌ស្ថាន រហូត​ដល់​ថ្ងៃ​ដែល​គាត់​បង្ហាញ​ខ្លួន​ឲ្យ​ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល​ឃើញ។


បន្ទាប់​មក អ៊ីសា​បក​ស្រាយ​សេចក្ដី​ដែល​មាន​ចែង​ទុក អំពី​គាត់​នៅ​ក្នុង​គីតាប​ទាំង​មូល ចាប់​ពី​គីតាប​ណាពី​ម៉ូសា​រហូត​ដល់​គីតាប​ណាពី​ទាំង​អស់។


បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​ទាំង​អស់​ដែល​មាន​ចែង​ទុក​អំពី​ខ្ញុំ​ក្នុង​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ក្នុង​គីតាប​ណាព និង​ក្នុង​គីតាប​សាបូរ​ត្រូវ​តែ​កើត​មាន»។


អ្នក​រាល់​គ្នា​ខំ​ពិនិត្យ​ពិច័យ​មើល​គីតាប ព្រោះ​នឹក​ស្មាន​ថា នឹង​បាន​ជីវិត​អស់‌កល្ប​ជា‌និច្ច ដោយ‌សារ​គីតាប​ទាំង​នេះ គឺ​គីតាប​នេះ​ហើយ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ


គាត់​បរិយាយ​ពន្យល់​ប្រាប់​គេ​ថា អាល់ម៉ា‌ហ្សៀស​ត្រូវ​តែ​រង​ទុក្ខ​វេទនា និង​រស់​ឡើង​វិញ។ គាត់​មាន​ប្រសាសន៍​ថា៖ «អាល់ម៉ា‌ហ្សៀស គឺ​អ៊ីសា​ដែល​ខ្ញុំ​បាន​ជម្រាប​បង​ប្អូន​នេះ​ហើយ»។


គាត់​បាន​ទទួល​ការ​អប់រំ​អំពី​មាគ៌ា​របស់​អ៊ីសា‌ជាអម្ចាស់ និង​មាន​ចិត្ដ​ឧស្សាហ៍​មោះ‌មុត គាត់​ប្រកាស​បន្ទូល​នៃ​អុលឡោះ ហើយ​ប៉ិន‌ប្រសប់​បង្រៀន​គេ​យ៉ាង​ច្បាស់​លាស់​អំពី​អ៊ីសា​ផង។ ក៏​ប៉ុន្ដែ គាត់​បាន​ដឹង​ត្រឹម​តែ​ពិធី​ជ្រមុជ​ទឹក​របស់​យ៉ះយ៉ា​ប៉ុណ្ណោះ។


កាល​លោក​ស៊ីឡាស និង​លោក​ធីម៉ូ‌ថេ ធ្វើ​ដំណើរ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ លោក​ប៉ូល​ក៏​ចំណាយ​ពេល​ទាំង​អស់​របស់​លោក ដើម្បី​ប្រកាស​បន្ទូល​នៃ​អុលឡោះ។ គាត់​បាន​បញ្ជាក់​ប្រាប់​សាសន៍​យូដា​ថា អ៊ីសា​ពិត​ជា​អាល់ម៉ា‌ហ្សៀស។


លោក​ភីលីព​ក៏​ជម្រាប​ជូន​ដំណឹង‌ល្អ​អំពី​អ៊ីសា​ប្រាប់​លោក ដោយ​ចាប់​ផ្ដើម​ពី​អាយិត​គីតាប​នោះ​ទៅ។


រីឯ​លោក​សូល​វិញ គាត់​មាន​កម្លាំង​ចិត្ដ​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​គាត់​វែក​ញែក​ប្រាប់​សាសន៍​យូដា នៅ​ក្រុង​ដាម៉ាស​យ៉ាង​ច្បាស់​លាស់​ថា អ៊ីសា​ពិត​ជា​អាល់ម៉ា‌ហ្សៀស។