គេនិយាយគ្នាថា៖ «កាលអ៊ីសាមានប្រសាសន៍មកកាន់យើង ព្រមទាំងបកស្រាយគីតាបឲ្យយើងស្ដាប់ នៅតាមផ្លូវយើងមានចិត្ដរំភើបយ៉ាងខ្លាំង!»។
កិច្ចការ 17:3 - អាល់គីតាប គាត់បរិយាយពន្យល់ប្រាប់គេថា អាល់ម៉ាហ្សៀសត្រូវតែរងទុក្ខវេទនា និងរស់ឡើងវិញ។ គាត់មានប្រសាសន៍ថា៖ «អាល់ម៉ាហ្សៀស គឺអ៊ីសាដែលខ្ញុំបានជម្រាបបងប្អូននេះហើយ»។ ព្រះគម្ពីរខ្មែរសាកល ដោយពន្យល់ និងបញ្ជាក់ថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ រួចមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់។ គាត់និយាយទៀតថា៖ “ព្រះយេស៊ូវនេះដែលខ្ញុំកំពុងប្រកាសដល់អ្នករាល់គ្នា គឺជាព្រះគ្រីស្ទ”។ Khmer Christian Bible ដោយពន្យល់ និងបញ្ជាក់ថា ព្រះគ្រិស្ដត្រូវតែរងទុក្ខ ហើយរស់ពីការសោយទិវង្គតឡើងវិញ រួចគាត់និយាយទៀតថា៖ «ព្រះយេស៊ូដែលខ្ញុំកំពុងប្រកាសប្រាប់អ្នករាល់គ្នានេះហើយជាព្រះគ្រិស្ដ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងពន្យល់បញ្ជាក់ថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ រួចមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ហើយមានប្រសាសន៍ថា៖ «ព្រះយេស៊ូវដែលខ្ញុំប្រកាសប្រាប់អ្នករាល់គ្នានេះហើយជាព្រះគ្រីស្ទ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបរិយាយពន្យល់ប្រាប់គេថា ព្រះគ្រិស្តត្រូវតែរងទុក្ខវេទនា និងមានព្រះជន្មរស់ឡើងវិញ។ លោកមានប្រសាសន៍ថា៖ «ព្រះគ្រិស្ត គឺព្រះយេស៊ូដែលខ្ញុំបានជម្រាបបងប្អូននេះហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏បើកសំដែងយ៉ាងច្បាស់ថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ រួចមានព្រះជន្មរស់ពីស្លាប់ឡើងវិញ គាត់ក៏និយាយថា ព្រះយេស៊ូវនេះឯង ដែលខ្ញុំប្រកាសប្រាប់ដល់អ្នករាល់គ្នា ទ្រង់ជាព្រះគ្រីស្ទនោះហើយ |
គេនិយាយគ្នាថា៖ «កាលអ៊ីសាមានប្រសាសន៍មកកាន់យើង ព្រមទាំងបកស្រាយគីតាបឲ្យយើងស្ដាប់ នៅតាមផ្លូវយើងមានចិត្ដរំភើបយ៉ាងខ្លាំង!»។
បន្ទាប់មក អ៊ីសាមានប្រសាសន៍ថា៖ «កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា សេចក្ដីទាំងអស់ដែលមានចែងទុកអំពីខ្ញុំក្នុងគីតាបហ៊ូកុំរបស់ណាពីម៉ូសា ក្នុងគីតាបណាព និងក្នុងគីតាបសាបូរត្រូវតែកើតមាន»។
អ៊ីសាមានប្រសាសន៍ថា៖ «ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបមែន គឺអាល់ម៉ាហ្សៀសត្រូវរងទុក្ខលំបាក ហើយរស់ឡើងវិញនៅថ្ងៃទីបី។
កាលណោះ ពួកសិស្សពុំទាន់យល់អត្ថន័យគីតាប ដែលចែងទុកមកថា អ៊ីសាត្រូវរស់ឡើងវិញនៅឡើយទេ។
ពេលអ៊ីសាកំពុងពិសាអាហារជាមួយក្រុមសាវ័ក អ៊ីសាហាមគេមិនឲ្យចេញទៅណាឆ្ងាយពីក្រុងយេរូសាឡឹមឡើយ «គឺត្រូវរង់ចាំទទួលរសអុលឡោះ តាមបន្ទូលសន្យារបស់អុលឡោះជាបិតា ដូចខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយថា
ដ្បិតគាត់ចេះផ្ចាញ់សាសន៍យូដានៅមុខប្រជុំជនទាំងអស់ និងវែកញែកគីតាប បញ្ជាក់ប្រាប់គេថា អ៊ីសាពិតជាអាល់ម៉ាហ្សៀសមែន។
កាលលោកស៊ីឡាស និងលោកធីម៉ូថេ ធ្វើដំណើរពីស្រុកម៉ាសេដូនមកដល់ហើយ លោកប៉ូលក៏ចំណាយពេលទាំងអស់របស់លោក ដើម្បីប្រកាសបន្ទូលនៃអុលឡោះ។ គាត់បានបញ្ជាក់ប្រាប់សាសន៍យូដាថា អ៊ីសាពិតជាអាល់ម៉ាហ្សៀស។
ប៉ុន្ដែ អុលឡោះបានធ្វើឲ្យហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលទ្រង់ប្រកាសទុកជាមុន តាមរយៈណាពីទាំងអស់ គឺថា អាល់ម៉ាហ្សៀសរបស់ទ្រង់ត្រូវតែរងទុក្ខលំបាក។
រីឯលោកសូលវិញ គាត់មានកម្លាំងចិត្ដកាន់តែខ្លាំងឡើងៗ ហើយគាត់វែកញែកប្រាប់សាសន៍យូដា នៅក្រុងដាម៉ាសយ៉ាងច្បាស់លាស់ថា អ៊ីសាពិតជាអាល់ម៉ាហ្សៀស។
ឱបងប្អូនអ្នកស្រុកកាឡាទីអើយ ម្ដេចក៏ល្ងីល្ងើម៉្លេះ! តើបងប្អូនត្រូវអំពើរបស់នរណា? បងប្អូនបានទទួលសេចក្ដីបរិយាយអំពីអ៊ីសាអាល់ម៉ាហ្សៀស ដែលត្រូវគេឆ្កាងនោះ យ៉ាងច្បាស់លាស់ហើយទេតើ!