ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 16:37 - អាល់គីតាប

ប៉ុន្ដែ លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​តម្រួត​ទាំង​នោះ​ថា៖ «យើង​ជា​ជន‌ជាតិ​រ៉ូម៉ាំង គេ​បាន​វាយ​យើង​នឹង​រំពាត់​នៅ​មុខ​ប្រជុំ​ជន ដោយ​ពុំ​បាន​ជំនុំ​ជម្រះ​ជា​មុន ហើយ​ក៏​យក​យើង​មក​ដាក់​គុក​ទៀត ឥឡូវ​នេះ គេ​ចង់​ដោះ​លែង​យើង​ដោយ​ស្ងាត់ៗ! ទេ មិន​បាន​ទេ! អ្នក​ទាំង​នោះ​ត្រូវ​តែ​មក​ដោះ​លែង​យើង​ផ្ទាល់​តែ​ម្ដង​ទើប​បាន»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ប៉ូល​និយាយ​នឹង​ពួកតម្រួត​ថា​៖ “ពួកគេ​បាន​វាយ​យើង​ដែល​មាន​សញ្ជាតិរ៉ូម៉ាំង នៅកន្លែងសាធារណៈ​ដោយមិនបានកាត់ក្ដី ថែមទាំង​ដាក់គុក​ទៀត ហើយ​ឥឡូវនេះ ពួកគេ​ចង់​បណ្ដេញ​យើង​ចេញ​ដោយសម្ងាត់​ឬ​? ទេ មិនបានទេ​! ពួកគេ​ត្រូវតែ​មក​នាំ​យើង​ចេញទៅ​ដោយ​ខ្លួនគេផ្ទាល់​!”។

សូមមើលជំពូក

Khmer Christian Bible

ពេលនោះ​លោក​ប៉ូល​ក៏​និយាយ​ប្រាប់​ពួកគេ​ថា៖​ «ពួកគេ​បាន​វាយ​យើង​ជា​ជនជាតិ​រ៉ូម​នៅ​ទី​ប្រជុំជន​ ហើយ​យក​ទៅ​ដាក់​គុក​ ដោយ​មិន​បាន​កាត់​ទោស​ឡើយ​ ឥឡូវ​នេះ​ តើ​ពួកគេ​កំពុង​បណ្ដេញ​យើង​ចេញ​ ដោយ​សម្ងាត់​ទៀត​ឬ?​ ទេ​ មិន​បាន​ទេ!​ គឺ​អ្នក​ទាំង​នោះ​ត្រូវ​មក​នាំ​យើង​ចេញ​ទៅ​ដោយ​ផ្ទាល់»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ លោក​ប៉ុល​ឆ្លើយ​ទៅ​គេ​ថា៖ «យើង​ជា​ជាតិ​រ៉ូម គេ​បាន​វាយ​យើង​នឹង​រំពាត់​នៅ​កណ្តាល​ជំនុំ ដោយ​មិន​បាន​កាត់​ទោស ទាំង​បាន​ដាក់​គុក​យើងទៀត ហើយ​ឥឡូវ​នេះ គេ​ចង់​បណ្ដេញ​យើង​ចេញ​ដោយ​សម្ងាត់​ដូច្នេះ​ឬ? ទេ មិន​បាន​ទេ សុំ​ឲ្យពួក​លោក​មក​នាំ​យើង​ចេញ​ដោយ​ផ្ទាល់​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​តម្រួត​ទាំង​នោះ​ថា៖ «យើង​ជា​ជន‌ជាតិ​រ៉ូម៉ាំង គេ​បាន​វាយ​យើង​នឹង​រំពាត់​នៅ​មុខ​ប្រជុំ​ជន ដោយ​ពុំ​បាន​ជំនុំ​ជម្រះ​ជា​មុន ហើយ​ក៏​យក​យើង​មក​ដាក់​គុក​ទៀត ឥឡូវ​នេះ គេ​ចង់​ដោះ​លែង​យើង​ដោយ​ស្ងាត់ៗ! ទេ មិន​បាន​ទេ! លោក​ទាំង​នោះ​ត្រូវ​តែ​មក​ដោះ​លែង​យើង​ផ្ទាល់​តែ​ម្ដង ទើប​បាន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ប៉ុល​ឆ្លើយ​ទៅ​គេ​ថា ពួក​មេ​នគរ‌បាល​វាយ​យើង​នឹង​រំពាត់ នៅ​កណ្តាល​ជំនុំ ឥត​មាន​កាត់​ទោស ហើយ​បាន​ដាក់​គុក​យើង​ផង ដែល​យើង​ជា​ជាតិ​រ៉ូម​ដូច្នេះ ឥឡូវ​នេះ លោក​ចង់​គេច‌កែ​ប្រែ​ជា​ដេញ​យើង​ទៅ​ដោយ​សំងាត់​វិញ​ឬ ធ្វើ​ដូច្នេះ​ពុំ​បាន​ទេ ត្រូវ​ឲ្យ​ខ្លួន​លោក​មក​នាំ​យើង​ចេញ​ទៅ​វិញ

សូមមើលជំពូក



កិច្ចការ 16:37
11 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នក​មាន​ពាក់‌ព័ន្ធ​ជា​មួយ​នឹង​ចៅ‌ក្រម ដ៏​ទុច្ចរិត​ទាំង​នោះ ដែល​ប្រើ​ច្បាប់​ជិះ‌ជាន់​សង្កត់‌សង្កិន​ប្រជា‌ជន​ឬ​ទេ?


អ្នក​អាក្រក់​តែងតែ​រត់​គេច​ខ្លួន ទោះ​បី​គ្មាន​នរណា​តាម​ក៏​ដោយ រីឯ​មនុស្ស​សុចរិត​វិញ ប្រៀប​បី​ដូច​ជា​កូន​សិង្ហ គឺ​គេ​មិន​ខ្លាច​អ្វី​ឡើយ។


យូសុះ គូ​ដណ្ដឹង​របស់​នាង​ជា​មនុស្ស​សុចរិត គាត់​មិន​ចង់​បំបាក់​មុខ​នាង​ឡើយ គឺ​គាត់​សម្រេច​ចិត្ដ​ថា នឹង​ផ្ដាច់​ពាក្យ​ដោយ​ស្ងាត់ៗ​វិញ។


«ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ឲ្យ​ចៀម​ទៅ​កណ្ដាល​ហ្វូង​ចចក។ ហេតុ​នេះ ត្រូវ​ចេះ​ប្រយ័ត្ន​ខ្លួន​ដូច​សត្វ​ពស់ ហើយ​កាន់​ចិត្ដ​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប។


ខ្ញុំ​គ្រាន់​តែ​ឲ្យ​គេ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​ឲ្យ​ទៅ​វិញ»។ [