កិច្ចការ 11:25 - អាល់គីតាប បន្ទាប់មកទៀត លោកបារណាបាសចេញដំណើរទៅរកលោកសូល នៅក្រុងតើសុស។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក បារណាបាសចាកចេញទៅតើសុស ដើម្បីរកសូល Khmer Christian Bible បន្ទាប់មក លោកបារណាបាសក៏ចេញដំណើរទៅក្រុងតើសុសដើម្បីរកលោកសុល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកបាណាបាសក៏ធ្វើដំណើរទៅក្រុងតើសុស ដើម្បីរកលោកសុល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មកទៀត លោកបារណាបាសចេញដំណើរទៅរកលោកសូល នៅក្រុងតើសុស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះបាណាបាសក៏ទៅឯក្រុងតើសុស ដើម្បីនឹងរកសុល |
លោកប៉ូលមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំជាជនជាតិយូដា កើតនៅក្រុងតើសុស ជាក្រុងដ៏ល្បីល្បាញក្នុងស្រុកគីលីគានោះទេតើ! សូមលោកមេត្ដាអនុញ្ញាតឲ្យខ្ញុំនិយាយទៅកាន់ប្រជាជននេះផង»។
មានបុរសម្នាក់ ឈ្មោះយ៉ូស្វេ ជាពួកលេវី ស្រុកកំណើតនៅកោះគីប្រុស ក្រុមសាវ័កបានដាក់ឈ្មោះគាត់ថា បារណាបាស ប្រែថា «អ្នកលើកទឹកចិត្ដគេ»។
អ៊ីសាជាអម្ចាស់បានប្រាប់មកគាត់ថា៖ «ចូរក្រោកឡើង ទៅឯផ្លូវមួយឈ្មោះ “ផ្លូវត្រង់”សួររកឈ្មោះសូល ជាអ្នកស្រុកតើសុសនៅក្នុងផ្ទះយូដាស។ គាត់កំពុងតែទូរអា
ពេលនោះ លោកបារណាបាសបានទទួលសូល ហើយនាំទៅជួបក្រុមសាវ័ក ទាំងរៀបរាប់អំពីលោកសូលបានឃើញអ៊ីសាជាអម្ចាស់នៅតាមផ្លូវ អំពីអ៊ីសាជាអម្ចាស់និយាយមកកាន់គាត់ ហើយនឹងរៀបរាប់អំពីលោកសូលមានប្រសាសន៍ដោយចិត្ដអង់អាចក្នុងនាមអ៊ីសា នៅក្រុងដាម៉ាសផងដែរ។
កាលពួកបងប្អូនបានជ្រាបដំណឹងនេះ គេនាំគាត់ទៅក្រុងសេសារា ហើយបន្ទាប់មក ឲ្យគាត់ទៅក្រុងតើសុស។