ពេត្រុសអញ្ជើញអ្នកទាំងនោះចូលក្នុងផ្ទះឲ្យស្នាក់នៅជាមួយ។ ព្រឹកឡើង លោកក៏ចេញដំណើរទៅជាមួយគេទាំងមានបងប្អូនខ្លះនៅក្រុងយ៉ុបប៉េ ជូនដំណើរទៅផង។
កិច្ចការ 10:45 - អាល់គីតាប ពួកអ្នកជឿជាសាសន៍យូដា ដែលមកជាមួយពេត្រុស ងឿងឆ្ងល់ណាស់ ដោយអុលឡោះបានចាក់បង្ហូររសអុលឡោះដ៏វិសុទ្ធប្រទានឲ្យសាសន៍ដទៃដែរ ព្រះគម្ពីរខ្មែរសាកល ពួកអ្នកជឿពីពួកកាត់ស្បែកដែលមកជាមួយពេត្រុសក៏ភ្ញាក់ផ្អើល ដោយឃើញអំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធត្រូវបានចាក់បង្ហូរលើសាសន៍ដទៃដែរ Khmer Christian Bible ដូច្នេះ អ្នកជឿទាំងឡាយក្នុងចំណោមពួកអ្នកកាត់ស្បែកដែលមកជាមួយលោកពេត្រុសបានស្ញប់ស្ញែងជាខ្លាំង ព្រោះព្រះជាម្ចាស់ក៏ប្រទានព្រះវិញ្ញាណបរិសុទ្ធដល់សាសន៍ដទៃដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកជឿពីចំណោមពួកអ្នកកាត់ស្បែក ដែលមកជាមួយលោកពេត្រុស មានសេចក្ដីអស្ចារ្យជាខ្លាំង ដោយឃើញព្រះចាក់បង្ហូរអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធមកលើពួកសាសន៍ដទៃដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកជឿជាសាសន៍យូដា ដែលមកជាមួយលោកពេត្រុស ងឿងឆ្ងល់ណាស់ ដោយព្រះជាម្ចាស់បានចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធប្រទានឲ្យសាសន៍ដទៃដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកជឿ ក្នុងពួកកាត់ស្បែកទាំងប៉ុន្មាន ដែលមកជាមួយនឹងពេត្រុស គេក៏មានសេចក្ដីអស្ចារ្យជាខ្លាំង ពីដំណើរដែលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ បានចាក់មកលើពួកសាសន៍ដទៃដូច្នេះដែរ |
ពេត្រុសអញ្ជើញអ្នកទាំងនោះចូលក្នុងផ្ទះឲ្យស្នាក់នៅជាមួយ។ ព្រឹកឡើង លោកក៏ចេញដំណើរទៅជាមួយគេទាំងមានបងប្អូនខ្លះនៅក្រុងយ៉ុបប៉េ ជូនដំណើរទៅផង។
កាលពេត្រុសឡើងទៅដល់ក្រុងយេរូសាឡឹមវិញ អ្នកជឿដែលជាសាសន៍យូដា នាំគ្នារិះគន់លោកថា៖
អុលឡោះបានលើកអ៊ីសាឡើងដោយអំណាចរបស់ទ្រង់។ អ៊ីសាបានទទួលរសអុលឡោះដ៏វិសុទ្ធពីអុលឡោះជាបិតា តាមបន្ទូលសន្យាហើយចាក់បង្ហូររសអុលឡោះនេះមកលើយើងខ្ញុំ ដូចបងប្អូនបានឃើញបានឮស្រាប់។
ពេត្រុសនិយាយទៅគេថា៖ «សូមបងប្អូនកែប្រែចិត្ដគំនិត ហើយម្នាក់ៗត្រូវទទួលពិធីជ្រមុជទឹក ក្នុងនាមអ៊ីសាអាល់ ម៉ាហ្សៀសទៅ ដើម្បីអុលឡោះលើកលែងទោសបងប្អូនឲ្យរួចពីបាប ហើយបងប្អូននឹងទទួលរសអុលឡោះដ៏វិសុទ្ធ ដែលជាអំណោយទានរបស់អុលឡោះ
សេចក្ដីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្ដឡើយ ព្រោះអុលឡោះបានចាក់បង្ហូរសេចក្តីស្រឡាញ់របស់ទ្រង់មកក្នុងចិត្ដយើង ដោយប្រទានរសអុលឡោះដ៏វិសុទ្ធមកយើង។
រីឯយើងវិញ យើងជាជាតិយូដាពីកំណើតមក យើងមិនមែនជាអ្នកមានបាបដូចសាសន៍ដទៃនោះទេ។
ដូច្នេះ សូមបងប្អូនចងចាំថាៈ ពីដើមបងប្អូនកើតមកជាសាសន៍ដទៃ ហើយសាសន៍យូដាដែលចាត់ទុកថាខ្លួនជា «ពួកខតាន់» ហៅបងប្អូនថា «ពួកមិនខតាន់» ព្រោះគេសំគាល់ទៅលើសញ្ញាមួយដែលគេធ្វើលើរូបកាយ។