ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 20:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​ដែល​ពួក​គេ​ទៅ​ដល់​ផ្ទាំង​ថ្ម​ធំ​នៅ​ក្រុង​គីបៀន លោក​អម៉ា‌សា​ក៏​មក​ជួប​នឹង​ពួក​គេ។ លោក​យ៉ូអាប់​ពាក់​អាវ‌ក្រោះ ព្រម​ទាំង​ពាក់​ខ្សែ​ក្រវាត់​ដែល​មាន​ដាវ​ស៊ក​ក្នុង​ស្រោម​ភ្ជាប់​ជា​មួយ​ផង។ នៅ​ពេល​លោក​យ៉ូអាប់​ដើរ​ទៅ​មុខ ដាវ​នោះ​ក៏​ជ្រុះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​បាន​ទៅ​ដល់​ថ្ម​ធំ​នៅ​ស្រុក​គីបៀន នោះ​អ័ម៉ាសា​ក៏​មក​ប្រទះ​នឹង​គេ ឯ​យ៉ូអាប់​លោក​បាន​ពាក់​អាវ​ក្រោះ ហើយ​នៅ​ចង្កេះ​មាន​ដាវ​ស៊ក​ក្នុង​ស្រោម​នៅ​ខ្សែ​ក្រវាត់ កំពុង​ដែល​លោក​ដើរ​ទៅ​មុខ នោះ​កាំបិត​ក៏​របូត​ចេញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​បាន​ទៅ​ដល់​ថ្ម​ធំ​នៅ​ស្រុក​គីបៀន​ហើយ នោះ​អ័ម៉ាសា​ក៏​មក​ប្រទះ​នឹង​គេ ឯ​យ៉ូអាប់​លោក​បាន​ពាក់​អាវ​ក្រោះ ហើយ​នៅ​ចង្កេះ​មាន​កាំបិត​នែប​នៅ​ខ្សែ​ក្រវាត់ កំពុង​ដែល​លោក​ដើរ​ទៅ​មុខ នោះ​កាំបិត​ក៏​របូត​ចេញ

សូមមើលជំពូក

អាល់គីតាប

នៅ​ពេល​ដែល​ពួក​គេ​ទៅ​ដល់​ផ្ទាំង​ថ្ម​ធំ​នៅ​ក្រុង​គីបៀន លោក​អម៉ា‌សា​ក៏​មក​ជួប​នឹង​ពួក​គេ។ លោក​យ៉ូអាប់​ពាក់​អាវ​ក្រោះ ព្រម​ទាំង​ពាក់​ខ្សែ​ក្រវាត់​ដែល​មាន​ដាវ​ស៊ក ក្នុង​ស្រោម​ភ្ជាប់​ជា​មួយ​ផង។ នៅ​ពេល​លោក​យ៉ូអាប់​ដើរ​ទៅ​មុខ ដាវ​នោះ​ក៏​ជ្រុះ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 20:8
5 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ូអាប់​ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ព្រម​ទាំង​រាជ​បម្រើ​របស់​ព្រះ‌បាទ​ដាវីឌ​ក៏​ចេញ​ទៅ​ច្បាំង​ដែរ។ កង‌ទ័ព​ទាំង​ពីរ​បាន​មក​ជួប​គ្នា​នៅ​ត្រង់​បឹង​គីបៀន ហើយ​បោះ​ទ័ព​ទល់​មុខ​គ្នា​នៅ​មាត់​បឹង។


លោក​យ៉ូអាប់ និង​លោក​អប៊ី‌សាយ​ជា​ប្អូន បាន​សម្លាប់​លោក​អប៊ី‌នើរ ព្រោះ​លោក​អប៊ី‌នើរ​បាន​សម្លាប់​លោក​អេសា‌អែល ជា​ប្អូន​របស់​ពួក​លោក ក្នុង​ពេល​ប្រយុទ្ធ​នៅ​គីបៀន។


លោក​យ៉ូហាន​មាន​សម្លៀក‌បំពាក់​ធ្វើ​អំពី​រោម​អូដ្ឋ ហើយ​ពាក់​ខ្សែ​ក្រវាត់​ធ្វើ​អំពី​ស្បែក។ លោក​បរិភោគ​កណ្ដូប និង​ទឹក​ឃ្មុំ។


លោក​អេហ៊ូដ​ធ្វើ​កាំ​បិត​មុខ​ពីរ ដែល​មាន​ប្រវែង​ប្រហែល​មួយ​ហត្ថ ហើយ​ចង​ផ្អោប​នឹង​ភ្លៅ​ស្ដាំ លាក់​ក្នុង​សម្លៀក‌បំពាក់​របស់​លោក។