ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 20:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នាង​ក៏​ទៅ​ពន្យល់​ណែ‌នាំ​ប្រជា‌ជន​ទាំង​មូល តាម​ប្រាជ្ញា​ឈ្លាស​វៃ​របស់​នាង។ ដូច្នេះ គេ​កាត់​ក​លោក​សេបា ហើយ​បោះ​ក្បាល​មក​ជូន​លោក​យ៉ូអាប់។ លោក​យ៉ូអាប់​ផ្លុំ​ត្រែ​ឡើង ពល​ទាហាន​ក៏​ដក​ទ័ព​ចេញ​ពី​ក្រុង ត្រឡប់​ទៅ​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ។ រីឯ​លោក​យ៉ូអាប់​ក៏​វិល​ត្រឡប់​ទៅ​គាល់​ស្ដេច នៅ​ក្រុង​យេរូ‌សាឡឹម​វិញ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ នាង​បាន​ទៅ​បញ្ចុះ‌បញ្ចូល​មនុស្ស​ទាំង‌ឡាយ ដោយ​ប្រាជ្ញា​របស់​នាង ហើយ​គេ​ក៏​បាន​កាត់​ក្បាល​សេបា ជា​កូន​ប៊ីគ្រី បោះ​ទៅ​ជូន​យ៉ូអាប់ រួច​លោក​ផ្លុំ​ត្រែ​ឡើង ហើយ​នាំ​គ្នា​ថយ​ចេញ​ពី​ទី​ក្រុង​នោះ ត្រឡប់​ទៅ​ទី​លំ‌នៅ​របស់​គេ​គ្រប់ៗ​គ្នា​វិញ​ទៅ។ ចំណែក​យ៉ូអាប់​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ ដើម្បី​ចូល​គាល់​ស្តេច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​នាង​ក៏​ទៅ​បញ្ចុះ‌បញ្ចូល​មនុស្ស​ទាំង‌ឡាយ ដោយ​ប្រាជ្ញា​របស់​នាង ហើយ​គេ​កាត់​ក្បាល​សេបា ជា​កូន​ប៊ីគ្រី បោះ​ទៅ​ជូន​យ៉ូអាប់ រួច​លោក​ផ្លុំ​ត្រែ​ឡើង ហើយ​គេ​ក៏​ថយ​ចេញ​ពី​ទី​ក្រុង​នោះ ត្រឡប់​ទៅ​ឯ​ទី​លំនៅ​របស់​គេ​គ្រប់ៗ​គ្នា​ទៅ ចំណែក​យ៉ូអាប់​លោក​ក៏​វិល​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ រួច​ចូល​ទៅ​គាល់​ស្តេច។

សូមមើលជំពូក

អាល់គីតាប

នាង​ក៏​ទៅ​ពន្យល់​ណែ‌នាំ​ប្រជា‌ជន​ទាំង​មូល តាម​ប្រាជ្ញា​ឈ្លាស​វៃ​របស់​នាង។ ដូច្នេះ គេ​កាត់ ក លោក​សេបា ហើយ​បោះ​ក្បាល​មក​ជូន​លោក​យ៉ូអាប់។ លោក​យ៉ូអាប់​ផ្លុំ​ត្រែ​ឡើង ពល​ទាហាន​ក៏​ដក​ទ័ព​ចេញ​ពី​ក្រុង ត្រឡប់​ទៅ​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ។ រីឯ​លោក​យ៉ូអាប់​ក៏​វិល​ត្រឡប់​ទៅ​ជួប​ទត នៅ​ក្រុង​យេរូ‌សាឡឹម​វិញ​ដែរ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 20:22
10 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក លោក​យ៉ូអាប់​បញ្ជា​ឲ្យ​គេ​ផ្លុំ​ត្រែ​បញ្ឈប់​ការ​ប្រយុទ្ធ។ ដូច្នេះ ពល​ទាហាន​របស់​ព្រះ‌បាទ​ដាវីឌ​ក៏​ឈប់​ដេញ​តាម​កង‌ទ័ព​អ៊ីស្រា‌អែល។


គេ​យក​សព​ស្ដេច​អាប់‌សា‌ឡុម​ទៅ​បោះ​ចោល​ក្នុង​រណ្ដៅ​មួយ​ដ៏​ធំ នៅ​កណ្ដាល​ព្រៃ ហើយ​យក​ថ្ម​យ៉ាង​ច្រើន​មក​គរ​ពី​លើ​ផង។ ពេល​នោះ ពល​ទាហាន​អ៊ីស្រា‌អែល​រត់​ទៅ​ជំរំ​របស់​គេ​រៀងៗ​ខ្លួន​វិញ។


លោក​យ៉ូអាប់​ផ្លុំ​ត្រែ​ឡើង ហើយ​ពួក​ពល​ទាហាន​ទាំង​អស់​នាំ​គ្នា​ឈប់។ ពួក​គេ​លែង​ដេញ​តាម​កង‌ទ័ព​អ៊ីស្រា‌អែល និង​លែង​ប្រយុទ្ធ​គ្នា​ទៀត។


គ្រា​នោះ នៅ​ក្រុង​គីល‌កាល់​មាន​មនុស្ស​ពាល​ម្នាក់ ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ឈ្មោះ​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី បាន​ផ្លុំ​ត្រែ​ឡើង ហើយ​ប្រកាស​ថា៖ «ពួក​យើង​គ្មាន​ជាប់​សាច់‌ញាតិ​អ្វី​នឹង​ព្រះ‌បាទ​ដាវីឌ​ទេ ហើយ​ក៏​គ្មាន​ពាក់‌ព័ន្ធ​អ្វី​ជា​មួយ​កូន​របស់​លោក​អ៊ីសាយ​ដែរ! ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ! សូម​វិល​ត្រឡប់​ទៅ​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ!»។


គ្រា​នោះ មាន​ស្ត្រី​ឈ្លាស​វៃ​ម្នាក់​ស្រែក​ពី​ក្នុង​ក្រុង​មក​ថា៖ «សូម​មេត្តា​ស្ដាប់​សិន! សូម​អញ្ជើញ​លោក​យ៉ូអាប់​មក​ទី​នេះ នាង​ខ្ញុំ​មាន​ការ​ចង់​ជម្រាប​លោក»។


ប្រាជ្ញា​រមែង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​កម្លាំង ជាង​អភិបាល​ដប់​នាក់​នៅ​ក្នុង​ក្រុង​មួយ​ទៅ​ទៀត។


មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់​ពុំ​បាន​ទទួល​ទោស​ភ្លាមៗ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​របស់​មនុស្ស​ចេះ​តែ​ជំរុញ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់។