២ សាំយូអែល 19:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ស្ដេចក៏ក្រោកឡើង យាងចេញមកគង់នៅមាត់ទ្វារក្រុង។ គេប្រកាសប្រាប់ពលទាហានទាំងមូលថា ស្ដេចគង់នៅមាត់ទ្វារក្រុង។ ពលទាហានទាំងអស់ក៏នាំគ្នាមកគាល់ស្ដេច។ ពលទាហានអ៊ីស្រាអែលបានបាក់ទ័ព រត់ចូលជំរំរបស់គេរៀងៗខ្លួនវិញ។
សូមមើលជំពូក
ដូច្នេះ ស្ដេចក៏ក្រោកឡើង យាងចេញទៅគង់នៅមាត់ទ្វារក្រុង ហើយមានគេទៅប្រកាសដល់ប្រជាជនថា៖ «មើល៍ ស្ដេចកំពុងតែគង់នៅមាត់ទ្វារ» ដូច្នេះ ប្រជាជនទាំងអស់ក៏មកគាល់ស្តេច។ ពួកអ៊ីស្រាអែលបានរត់ទៅទីលំនៅរបស់គេរៀងខ្លួន
សូមមើលជំពូក
ដូច្នេះ ស្តេចទ្រង់ក៏ក្រោកឡើង យាងចេញទៅគង់នៅមាត់ទ្វារក្រុង ហើយមានគេទៅប្រកាសដល់បណ្តាជនទាំងឡាយថា មើល ស្តេចទ្រង់កំពុងតែគង់នៅមាត់ទ្វារ នោះពួកបណ្តាជនទាំងឡាយ ក៏មកគាល់នៅចំពោះស្តេច។
សូមមើលជំពូក
ទតក៏ក្រោកឡើង ចេញមកនៅមាត់ទ្វារក្រុង។ គេប្រកាសប្រាប់ពលទាហានទាំងមូលថា ស្តេចនៅមាត់ទ្វារក្រុង។ ពលទាហានទាំងអស់ ក៏នាំគ្នាមកជួប។ ពលទាហានអ៊ីស្រអែលបានបាក់ទ័ព រត់ចូលជំរំរបស់គេរៀងៗខ្លួនវិញ។
សូមមើលជំពូក