ឥឡូវនេះ សូមព្រះករុណាប្រមូលទ័ពដែលនៅសល់ មកវាយយកទីក្រុងនោះ ដោយផ្ទាល់ចុះ ក្រែងទូលបង្គំវាយយកបាន ហើយគេថា ក្រុងនោះជាកម្មសិទ្ធិរបស់ទូលបង្គំ»។
២ សាំយូអែល 12:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌប្រមូលទ័ពទាំងអស់ទៅវាយក្រុងរ៉ាបាត ហើយដណ្ដើមយកបាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌក៏ប្រមូលពួកពលព័ទទាំងអស់ ទៅវាយយកក្រុងរ៉ាបាតបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះដាវីឌក៏ប្រមូលពួកពលទ័ពទាំងអស់ ទៅវាយយកក្រុងរ៉ាបាតបាន អាល់គីតាប ស្តេចទតប្រមូលទ័ពទាំងអស់ទៅវាយក្រុងរ៉ាបាត ហើយដណ្តើមយកបាន។ |
ឥឡូវនេះ សូមព្រះករុណាប្រមូលទ័ពដែលនៅសល់ មកវាយយកទីក្រុងនោះ ដោយផ្ទាល់ចុះ ក្រែងទូលបង្គំវាយយកបាន ហើយគេថា ក្រុងនោះជាកម្មសិទ្ធិរបស់ទូលបង្គំ»។
ព្រះបាទដាវីឌយកបានមកុដដែលស្ថិតនៅលើព្រះសិរសាស្ដេចរបស់ជនជាតិអាំម៉ូន។ មកុដនោះធ្វើអំពីមាស ទម្ងន់ជាងសាមសិបប្រាំគីឡូក្រាម ហើយមានដាំត្បូងពេជ្រទៀតផង។ គេយកមកុដនោះមកបំពាក់លើព្រះសិរសារបស់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌក៏រឹបអូសយកជយភណ្ឌយ៉ាងច្រើនពីក្រុងនោះ។
កាលព្រះបាទដាវីឌយាងដល់ក្រុងម៉ាហាណែម ស្ដេចជួបនឹងលោកសូប៊ី ជាកូនរបស់លោកណាហាស នៅក្រុងរ៉ាបា ជារាជធានីរបស់ជនជាតិអាំម៉ូន និងលោកម៉ាកៀរ ជាកូនរបស់លោកអាំមាលនៅឡូដេបា និងលោកបាស៊ីឡាយ អ្នកភូមិរ៉ូគីលីម ក្នុងស្រុកកាឡាដ។