ទូលបង្គំបានសង់ព្រះវិហារដ៏ថ្កុំថ្កើងនេះ ធ្វើជាព្រះដំណាក់ថ្វាយព្រះអង្គគង់ អស់កល្បជានិច្ច»។
២ របាក្សត្រ 6:34 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណាប្រជារាស្ត្ររបស់ព្រះអង្គចេញទៅច្បាំងនឹងខ្មាំងសត្រូវតាមបញ្ជារបស់ព្រះអង្គ រួចទូលអង្វរព្រះអង្គឆ្ពោះមកក្រុងដែលព្រះអង្គបានជ្រើសរើស និងឆ្ពោះមកព្រះដំណាក់ ដែលទូលបង្គំបានសង់ថ្វាយព្រះនាមរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើប្រជារាស្ត្ររបស់ព្រះអង្គចេញទៅច្បាំងនឹងខ្មាំងសត្រូវ តាមផ្លូវណាក៏ដោយ ដែលព្រះអង្គនឹងចាត់គេឲ្យទៅ ហើយគេអធិស្ឋានដល់ព្រះអង្គ ទាំងបែរមកឯទីក្រុងនេះដែលព្រះអង្គបានរើស និងព្រះវិហារនេះដែលទូលបង្គំបានស្អាងថ្វាយដល់ព្រះនាមរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជារាស្ត្ររបស់ទ្រង់ចេញទៅ ច្បាំងនឹងខ្មាំងសត្រូវ តាមផ្លូវណាក៏ដោយ ដែលទ្រង់នឹងចាត់គេឲ្យទៅ ហើយគេអធិស្ឋានដល់ទ្រង់ ទាំងបែរមកឯទីក្រុងនេះដែលទ្រង់បានរើស នឹងព្រះវិហារនេះដែលទូលបង្គំបានស្អាងថ្វាយដល់ព្រះនាមទ្រង់ អាល់គីតាប កាលណាប្រជារាស្ត្ររបស់ទ្រង់ចេញទៅច្បាំងនឹងខ្មាំងសត្រូវតាមបញ្ជារបស់ទ្រង់ រួចទូរអាអង្វរទ្រង់ឆ្ពោះមកក្រុងដែលទ្រង់បានជ្រើសរើស និងឆ្ពោះមកដំណាក់ ដែលខ្ញុំបានសង់ជូននាមរបស់ទ្រង់ |
ទូលបង្គំបានសង់ព្រះវិហារដ៏ថ្កុំថ្កើងនេះ ធ្វើជាព្រះដំណាក់ថ្វាយព្រះអង្គគង់ អស់កល្បជានិច្ច»។
កាលមេបញ្ជាការរទេះចម្បាំងទាំងនោះឃើញព្រះបាទយ៉ូសាផាត ពួកគេពោលថា “នុ៎ះ ស្ដេចអ៊ីស្រាអែល” ពួកគេក៏ឡោមព័ទ្ធ ដើម្បីវាយប្រហារស្ដេច ប៉ុន្តែ ពេលព្រះបាទយ៉ូសាផាតស្រែកឡើង។ ព្រះអម្ចាស់យាងមកជួយស្ដេច ដោយធ្វើឲ្យមេទ័ពទាំងនោះចេញឆ្ងាយពីស្ដេច។
អ្នកស្រុកយូដាជួបជុំគ្នាស្វែងរកព្រះអម្ចាស់ ពួកគេធ្វើដំណើរមកពីគ្រប់ទីក្រុងនៃស្រុកយូដា ដើម្បីស្វែងរកព្រះអម្ចាស់។
សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ ទ្រង់ព្រះសណ្ដាប់ និងប្រោសប្រទានតាមសំណូមពរទាំងប៉ុន្មាន ដែលជនបរទេសនោះទូលសូមពីព្រះអង្គ ដើម្បីឲ្យជាតិសាសន៍ទាំងអស់នៅលើផែនដីស្គាល់ព្រះនាមរបស់ព្រះអង្គ ហើយគោរពកោតខ្លាចព្រះអង្គ ដូចជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គដែរ។ ពួកគេនឹងទទួលស្គាល់ថា ព្រះដំណាក់ដែលទូលបង្គំសង់នេះ ពិតជាកន្លែងដែលព្រះអង្គគង់នៅមែន។
សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ ស្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ពួកគេ ហើយរកយុត្តិធម៌ឲ្យពួកគេផង។
គឺយើងបានជ្រើសរើសក្រុងយេរូសាឡឹម ដើម្បីសម្តែងនាមរបស់យើង ហើយជ្រើសរើសដាវីឌឲ្យធ្វើជាមេដឹកនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង”។
តើយើងត្រូវឆ្លើយយ៉ាងដូចម្ដេចទៅទូត របស់ស្រុកភីលីស្ទីន? ត្រូវឆ្លើយថា “ព្រះអម្ចាស់បានសង់ក្រុងស៊ីយ៉ូនឡើង ហើយជនទុគ៌តក្នុងចំណោមប្រជារាស្ដ្ររបស់ ព្រះអង្គនឹងជ្រកកោននៅក្នុងក្រុងនោះ”។
កាលលោកដានីយ៉ែលបានជ្រាបអំពីរាជក្រឹត្យនេះ លោកក៏ឡើងទៅលើបន្ទប់មួយ ក្នុងផ្ទះរបស់លោកដែលមានបង្អួចចំហ បែរទៅរកក្រុងយេរូសាឡឹម។ លោកលុតជង្គង់អធិស្ឋាន និងសរសើរព្រះរបស់លោកដូចសព្វដង គឺក្នុងមួយថ្ងៃបីដង។
ព្រះអម្ចាស់ចាត់ព្រះករុណាឲ្យទៅច្បាំង ដោយមានព្រះបន្ទូលថា “ចូរទៅបំផ្លាញជនជាតិអាម៉ាឡេក ដែលជាមនុស្សបាប ចូរប្រហារពួកគេឲ្យវិនាសសាបសូន្យទៅ”។
ឥឡូវនេះ ចូរទៅវាយជនជាតិអាម៉ាឡេកចុះ។ ត្រូវបំផ្លាញអ្វីៗទាំងប៉ុន្មានរបស់ពួកគេថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ឥតត្រាប្រណីឡើយ គឺត្រូវសម្លាប់ចោលទាំងអស់ ទាំងប្រុស ទាំងស្រី ទាំងកូនក្មេង ទាំងទារក ទាំងគោ ទាំងចៀម ទាំងអូដ្ឋ និងលាផង”»។