បន្ទាប់មក ទ្រង់បញ្ជាទៅលោកបូជាចារ្យហ៊ីលគីយ៉ា លោកអហ៊ីកាម ជាកូនរបស់លោកសាផាន លោកអ័កបោរ ជាកូនរបស់លោកមីកាយ៉ា លោកសាផាន ជាស្មៀនហ្លួង និងលោកអសាយ៉ា ជារាជបម្រើថា៖
២ របាក្សត្រ 34:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ស្ដេចបញ្ជាទៅលោកហ៊ីលគីយ៉ា លោកអហ៊ីកាមជាកូនរបស់លោកសាផាន លោកអាប់ដូនជាកូនរបស់លោកមីកាយ៉ា លោកសាផានជាស្មៀនហ្លួង និងលោកអសាយ៉ាជារាជបម្រើថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយបង្គាប់ដល់ហ៊ីលគីយ៉ា អ័ហ៊ីកាម ជាកូនសាផាន អាបដូន ជាកូនមីកាយ៉ា ស្មៀនសាផាន និងអ័សាយ៉ា ជាអ្នកជំនិតទ្រង់ថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបង្គាប់ដល់ហ៊ីលគីយ៉ា អ័ហ៊ីកាម ជាកូនសាផាន អាបដូន ជាកូនមីកាយ៉ា ស្មៀនសាផាន នឹងអ័សាយ៉ា ជាអ្នកជំនិតទ្រង់ថា អាល់គីតាប បន្ទាប់មកស្តេចបញ្ជាទៅលោកហ៊ីលគីយ៉ា លោកអហ៊ីកាមជាកូនរបស់លោកសាផាន លោកអាប់ដូន ជាកូនរបស់លោកមីកាយ៉ា លោកសាផានជាស្មៀនស្តេច និងលោកអសាយ៉ាជាអ្នកបម្រើថា៖ |
បន្ទាប់មក ទ្រង់បញ្ជាទៅលោកបូជាចារ្យហ៊ីលគីយ៉ា លោកអហ៊ីកាម ជាកូនរបស់លោកសាផាន លោកអ័កបោរ ជាកូនរបស់លោកមីកាយ៉ា លោកសាផាន ជាស្មៀនហ្លួង និងលោកអសាយ៉ា ជារាជបម្រើថា៖
ព្រះចៅនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ទុកឲ្យប្រជាជនមួយចំនួនរស់នៅក្នុងស្រុកយូដា ហើយតែងតាំងលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផាន ឲ្យគ្រប់គ្រងលើពួកគេ។
កាលព្រះរាជាឮសេចក្ដីទាំងប៉ុន្មានដែលមានចែងក្នុងក្រឹត្យវិន័យ ស្ដេចក៏ហែកព្រះភូសា។
«សូមអស់លោកអញ្ជើញទៅទូលសួរព្រះអម្ចាស់ឲ្យយើង និងប្រជាជនដែលនៅសេសសល់ ក្នុងស្រុកអ៊ីស្រាអែល និងយូដា ពីសេចក្ដីទាំងប៉ុន្មានក្នុងគម្ពីរដែលទើបរកឃើញនេះផង។ ព្រះអម្ចាស់មុខជាព្រះពិរោធនឹងយើងខ្លាំងណាស់ ដ្បិតពួកដូនតារបស់យើងមិនបានកាន់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដើម្បីប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរនេះទេ»។
ព្រះបាទយេហូយ៉ាគីមចាត់លោកអែលណាថាន ជាកូនរបស់លោកអកបោរ និងបក្សពួកគាត់ឲ្យទៅស្រុកអេស៊ីប
លោកអហ៊ីកាម ជាកូនរបស់លោកសាផាន តែងតែការពារលោកយេរេមាជានិច្ច។ គាត់រារាំងមិនឲ្យគេប្រគល់លោកយេរេមា ទៅក្នុងកណ្ដាប់ដៃរបស់ពួកអ្នកដែលចង់ប្រហារជីវិតលោកឡើយ។
ចាត់គេឲ្យទៅនាំលោកយេរេមា ចេញពីបន្ទាយកងរក្សាស្ដេចស្រុកយូដា ប្រគល់ទៅលោកកេដាលាជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផាន ដើម្បីឲ្យគាត់នាំលោកទៅផ្ទះរបស់លោកវិញ ហើយលោករស់នៅក្នុងចំណោមប្រជាជន។
ជម្រាបថា៖ «តើលោកជ្រាបឬទេ បាលីស ជាស្ដេចរបស់ជនជាតិអាំម៉ូន ចាត់លោកអ៊ីស្មាអែលជាកូនរបស់លោកនេថានា ឲ្យមកសម្លាប់លោក?»។ ប៉ុន្តែ លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម មិនជឿពាក្យអ្នកទាំងនោះទេ។
លោកយេរេមាក៏ទៅជួបលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម នៅក្រុងមីសប៉ា រួចស្នាក់នៅជាមួយគាត់ ក្នុងចំណោមប្រជាជនដែលរស់នៅក្នុងស្រុកនៅឡើយ។
លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផាន ប្រកាសយ៉ាងឱឡារិកចំពោះមេទាហាន និងពលទាហានទាំងនោះថា៖ «កុំខ្លាចក្រែងនឹងបម្រើជនជាតិខាល់ដេឡើយ ចូររស់នៅក្នុងស្រុក ហើយបម្រើព្រះចៅក្រុងបាប៊ីឡូនទៅ នោះអស់លោកនឹងបានសុខជាមិនខាន។