រីឯស្លាបរបស់ចេរូប៊ីនទីពីរ មានប្រវែងប្រាំហត្ថ លាតទៅទល់ជញ្ជាំងព្រះដំណាក់ ហើយស្លាបម្ខាងទៀតមានប្រវែងប្រាំហត្ថ លាតទៅទល់នឹងស្លាបចេរូប៊ីនទីមួយ។
២ របាក្សត្រ 3:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ស្លាបរបស់ចេរូប៊ីនទាំងពីរដែលត្រដាងនោះ មានប្រវែងម្ភៃហត្ថ។ ចេរូប៊ីនទាំងពីរនេះឈរទន្ទឹមគ្នា បែរមុខទៅរកច្រកចូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស្លាបចេរូប៊ីមទាំងពីរបានត្រដាងទៅ អស់ប្រវែងម្ភៃហត្ថ ចេរូប៊ីមទាំងពីរនេះឈរបែរមុខប្រទល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ស្លាបចេរូប៊ីនទាំង២បានត្រដាងទៅ អស់ប្រវែង២០ហត្ថ ចេរូប៊ីនទាំង២ក៏ឈរ បែរមុខប្រទល់គ្នា អាល់គីតាប ដូច្នេះស្លាបរបស់ម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរដែលត្រដាងនោះ មានប្រវែងម្ភៃហត្ថ។ ម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរនេះឈរទន្ទឹមគ្នា បែរមុខទៅរកច្រកចូល។ |
រីឯស្លាបរបស់ចេរូប៊ីនទីពីរ មានប្រវែងប្រាំហត្ថ លាតទៅទល់ជញ្ជាំងព្រះដំណាក់ ហើយស្លាបម្ខាងទៀតមានប្រវែងប្រាំហត្ថ លាតទៅទល់នឹងស្លាបចេរូប៊ីនទីមួយ។
ស្ដេចបានឲ្យគេធ្វើវាំងននអំពីក្រណាត់ទេសឯកម៉ដ្ដ មានពណ៌ស្វាយ ក្រហម ខៀវ ហើយមានប៉ាក់រូបចេរូប៊ីន នៅលើក្រណាត់នោះផង។
ត្រូវដាក់ចេរូប៊ីនទាំងពីរប្រឈមមុខគ្នា ដោយឈ្ងោកមុខទៅរកគម្របហិប ព្រមទាំងត្រដាងស្លាបការពារគម្របហិបនេះទៀតផង។