ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 25:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​បំបែក​ទាហាន​អេប្រាអ៊ីម​ចេញ​ពី​ជួរ​ទ័ព ឲ្យ​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ។ ទាហាន​ទាំង​នោះ​ខឹង​ជន‌ជាតិ​យូដា​យ៉ាង​ខ្លាំង គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​ក្ដៅ​ក្រហាយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​ក៏​ញែក​គេ​ចេញ​ពី​គ្នា គឺ​ញែក​ពួក​ទ័ព​ដែល​មក​ពី​ស្រុក​អេប្រាអិម ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ គេ​ក៏​កើត​មាន​សេចក្ដី​កំហឹង​ឆួល​ក្តៅ​ឡើង​នឹង​ពួក​យូដា ហើយ​គេ​ត្រឡប់​ទៅ​វិញ ដោយ​សេចក្ដី​ឃោរ‌ឃៅ​ជា​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ អ័ម៉ា‌ស៊ីយ៉ា​ក៏​ញែក​គេ​ចេញ​ពី​គ្នា គឺ​ញែក​ពួក​ទ័ព​ដែល​មក​ពី​ស្រុក​អេប្រា‌អិម ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​ផ្ទះ​វិញ គេ​ក៏​កើត​មាន​សេចក្ដី​កំហឹង​ឆួល​ក្តៅ​ឡើង​នឹង​ពួក​យូដា ហើយ​គេ​ត្រឡប់​ទៅ​វិញ ដោយ​សេចក្ដី​ឃោរ‌ឃៅ​ជា​ខ្លាំង

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ ស្តេច​អម៉ា‌ស៊ីយ៉ា​បំបែក​ទាហាន​អេ‌ប្រា‌អ៊ីម​ចេញ​ពី​ជួរ​ទ័ព ឲ្យ​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ។ ទាហាន​ទាំង​នោះ​ខឹង​ជន‌ជាតិ​យូដា​យ៉ាង​ខ្លាំង គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​ក្តៅ​ក្រហាយ។

សូមមើលជំពូក



២ របា‌ក្សត្រ 25:10
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​តប​ទៅ​ជន‌ជាតិ​យូដា​វិញ​ថា៖ «យើង​មាន​សិទ្ធិ​ដប់​ដង​លើស​អ្នក​រាល់​គ្នា ក្នុង​ការ​ទទួល​ព្រះ‌បាទ​ដាវីឌ​ជា​ស្ដេច​របស់​យើង ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មើល‌ងាយ​ពួក​យើង​ដូច្នេះ? គឺ​ពួក​យើង​ទេ​តើ​ដែល​បាន​ផ្ដើម​គំនិត​យាង​ស្ដេច​របស់​យើងឲ្យ​វិល​មក​វិញ​មុន​គេ!»។ ប៉ុន្តែ ជន‌ជាតិ​យូដា​និយាយ​ម៉ឺង‌ម៉ាត់​ជាង​ជន‌ជាតិ​អ៊ីស្រា‌អែល។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: កុំ​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​បងប្អូន​របស់​ខ្លួន​ឡើយ។ ចូរ​វិល​ទៅ​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​ចុះ ដ្បិត​យើង​ទេ​ដែល​ធ្វើ​ឲ្យ​សភាព​ការណ៍​នេះ​កើត​មាន»។ ពួក​គេ​ក៏​ស្ដាប់​តាម​បង្គាប់​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​វិញ តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។


ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​តាំង​ចិត្ត​ក្លាហាន នាំ​មុខ​កង‌ទ័ព ឆ្ពោះ​ទៅ​ជ្រលង​ភ្នំ​អំបិល ហើយ​ប្រហារ​ទាហាន​អេដុម អស់​មួយ​ម៉ឺន​នាក់។


ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ថា៖ «តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច ចំពោះ​ប្រាក់​ដែល​យើង​បាន​ឲ្យ​ទៅ​ទាហាន​អ៊ីស្រា‌អែល​ទាំង​នោះ!»។ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ទូល​ស្ដេច​ថា៖ «ព្រះ‌អម្ចាស់​អាច​ប្រទាន​ប្រាក់​មក​ព្រះ‌ករុណា​វិញ​ច្រើន​ជាង​នេះ​ទៅ​ទៀត»។


មនុស្ស​ឆាប់​ខឹង​រមែង​បង្ក​ជម្លោះ រីឯ​អ្នក​ដែល​មាន​ចិត្ត​កំរោល រមែង​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។