ព្រះបាទសាឡូម៉ូនឲ្យគេធ្វើខែលធំៗពីមាសចំនួនពីររយ ខែលនីមួយៗមានទម្ងន់ប្រាំមួយគីឡូក្រាម
២ របាក្សត្រ 14:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអេសាមានទ័ពចំនួន ៣០០ ០០០នាក់ ដែលជាអ្នកស្រុកយូដា ប្រដាប់ដោយខែលធំ និងលំពែង ហើយ២៨០ ០០០នាក់ទៀត ជាអ្នកស្រុកបេនយ៉ាមីន ប្រដាប់ដោយខែលតូច និងជំនាញខាងបាញ់ធ្នូ។ អ្នកទាំងនោះសុទ្ធតែជាទាហានដ៏ពូកែអង់អាច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អេសាមានពួកពលទ័ពដែលកាន់ខែល និងលំពែងបីសែននាក់ ជាពួកយូដា ហើយពីរសែនប្រាំបីម៉ឺននាក់ ជាពួកបេនយ៉ាមីន ដែលកាន់ខែល និងបាញ់ធ្នូ សុទ្ធតែជាមនុស្សមានចិត្តក្លាហាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អេសាទ្រង់មានពួកពលទ័ព ដែលកាន់ខែលនឹងលំពែង៣សែននាក់ ជាពួកយូដា ហើយ២សែន៨ម៉ឺននាក់ ជាពួកបេនយ៉ាមីន ដែលកាន់ខែលហើយបាញ់ធ្នូ សុទ្ធតែជាមនុស្សមានចិត្តក្លាហាន។ អាល់គីតាប ស្តេចអេសាមានទ័ពចំនួន ៣០០ ០០០នាក់ ដែលជាអ្នកស្រុកយូដា ប្រដាប់ដោយខែលធំ និងលំពែង ហើយ ២៨០ ០០០ នាក់ទៀត ជាអ្នកស្រុកពុនយ៉ាមីន ប្រដាប់ដោយខែលតូច និងជំនាញខាងបាញ់ធ្នូ។ អ្នកទាំងនោះសុទ្ធតែជាទាហានដ៏ពូកែអង់អាច។ |
ព្រះបាទសាឡូម៉ូនឲ្យគេធ្វើខែលធំៗពីមាសចំនួនពីររយ ខែលនីមួយៗមានទម្ងន់ប្រាំមួយគីឡូក្រាម
កូនរបស់លោកអ៊ូឡាម សុទ្ធតែជាមនុស្សមានចិត្តអង់អាច ជំនាញខាងបាញ់ធ្នូ ហើយពួកគេមានកូនចៅជាច្រើន គឺរួមទាំងអស់មួយរយហាសិបនាក់។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកបេនយ៉ាមីន។
ពេលព្រះបាទរេហូបោមយាងមកដល់ក្រុងយេរូសាឡឹម ស្ដេចប្រមូលទាហានក្នុងពូជពង្សយូដា និងបេនយ៉ាមីន បានចំនួន ១៨០ ០០០នាក់ ដែលសុទ្ធតែជាអ្នកចម្បាំងយ៉ាងស្ទាត់ជំនាញ ដើម្បីចេញទៅច្បាំងនឹងជនជាតិអ៊ីស្រាអែល ដណ្ដើមយកអាណាចក្រទាំងមូលមកថ្វាយព្រះបាទរេហូបោមវិញ។
នៅឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទរេហូបោម ព្រះចៅស៊ីសាក់ ជាស្ដេចស្រុកអេស៊ីប បានឡើងមកវាយក្រុងយេរូសាឡឹម។ ព្រឹត្តិការណ៍នេះកើតមាន ព្រោះប្រជាជនយូដាមិនស្មោះត្រង់នឹងព្រះអម្ចាស់។
ព្រះចៅស៊ីសាក់ដឹកនាំកងទ័ពដែលមានរទេះចម្បាំង ១ ២០០ ទ័ពសេះ ៦០ ០០០នាក់ ព្រមទាំងមានពលទាហានជាតិលីប៊ី ស៊ូគី និងអេត្យូពីយ៉ាងច្រើន មកជាមួយផង។
ព្រះបាទអប៊ីយ៉ាបានលើកទ័ពចំនួន ៤០០ ០០០នាក់ ដែលសុទ្ធតែជាទាហានដ៏ពូកែអង់អាចចេញទៅប្រយុទ្ធ ហើយព្រះបាទយេរ៉ូបោមក៏បានលើកទ័ពចំនួន ៨០០ ០០០នាក់ ដែលសុទ្ធតែជាទាហានដ៏ពូកែអង់អាច ចេញមកតទល់វិញដែរ។
កាលជនជាតិអេត្យូពី និងជនជាតិលីប៊ី លើកទ័ពមកជាមួយគ្នា ទោះបីពួកគេមានពលទ័ព រទេះចម្បាំង និងទ័ពសេះ ច្រើនឥតគណនាក្ដី ក៏ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាដែរ ដ្បិតព្រះករុណាបានពឹងផ្អែកលើព្រះអង្គ។
ក្រោយមកទៀត ជនជាតិម៉ូអាប់ និងជនជាតិអាំម៉ូន រួមជាមួយអ្នកស្រុកម៉ាអូន បានលើកគ្នាមកវាយព្រះបាទយ៉ូសាផាត។
ព្រះបាទអម៉ាស៊ីយ៉ាប្រមូលទាហាននៅស្រុកយូដា គឺប្រជាជនក្នុងកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន ហើយចែកពួកគេជាកង តាមអំបូររបស់ខ្លួន ក្រោមការដឹកនាំរបស់មេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច។ បន្ទាប់មក ស្ដេចជំរឿនប្រុសៗដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ឃើញមានទាំងអស់ ៣០០ ០០០នាក់ ជាទាហានដ៏ចំណាន ដែលប្រើលំពែង ប្រើខែលចេញទៅធ្វើសឹកបាន។