លោកយេរ៉ូបោមជាកូនរបស់លោកនេបាត ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម នៅស្រុកសេរេដា ម្ដាយរបស់លោកឈ្មោះសេរូអា ជាស្ត្រីមេម៉ាយ។ លោកយេរ៉ូបោមជារាជបម្រើរបស់ព្រះបាទសាឡូម៉ូន តែលោកបានបះបោរប្រឆាំងនឹងស្ដេច។
២ របាក្សត្រ 10:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកយេរ៉ូបោម ជាកូនរបស់លោកនេបាត ឮដំណឹងនេះ លោកស្ថិតនៅស្រុកអេស៊ីប ព្រោះលោកបានគេចខ្លួនពីព្រះបាទសាឡូម៉ូន។ លោកក៏វិលត្រឡប់ពីស្រុកអេស៊ីបមកវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលយេរ៉ូបោម ជាកូននេបាត (ដ្បិតទ្រង់នៅស្រុកអេស៊ីព្ទ ជាកន្លែងដែលបានរត់ចេញពីព្រះបាទសាឡូម៉ូន) បានឮដំណឹងនោះ លោកក៏ចេញពីស្រុកអេស៊ីព្ទមកវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯយេរ៉ូបោម ជាកូននេបាត ដែលនៅស្រុកអេស៊ីព្ទ ជាកន្លែងដែលបានរត់ទៅ ឲ្យរួចពីស្តេចសាឡូម៉ូន កាលបានឮដំណឹងនោះ លោកក៏ចេញពីស្រុកអេស៊ីព្ទមកវិញ អាល់គីតាប កាលលោកយេរ៉ូបោម ជាកូនរបស់លោកនេបាតឮដំណឹងនេះ លោកស្ថិតនៅស្រុកអេស៊ីប ព្រោះលោកបានគេចខ្លួនពីស្តេចស៊ូឡៃម៉ាន។ គាត់ក៏វិលត្រឡប់ពីស្រុកអេស៊ីបមកវិញ។ |
លោកយេរ៉ូបោមជាកូនរបស់លោកនេបាត ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម នៅស្រុកសេរេដា ម្ដាយរបស់លោកឈ្មោះសេរូអា ជាស្ត្រីមេម៉ាយ។ លោកយេរ៉ូបោមជារាជបម្រើរបស់ព្រះបាទសាឡូម៉ូន តែលោកបានបះបោរប្រឆាំងនឹងស្ដេច។
ទ្រង់សង្កេតឃើញលោកយេរ៉ូបោមជាមនុស្សក្លាហានអង់អាច។ ដូច្នេះ ស្ដេចក៏ចាត់លោកឲ្យមើលខុសត្រូវលើកំណែនរបស់កូនចៅលោកយ៉ូសែប។
ព្រះបាទសាឡូម៉ូនរកសម្លាប់លោកយេរ៉ូបោម លោកក៏រត់ភៀសខ្លួនទៅជ្រកកោនជាមួយព្រះចៅស៊ីសាក់ ជាស្ដេចស្រុកអេស៊ីប រហូតដល់ព្រះបាទសាឡូម៉ូនសោយទិវង្គត។
កាលលោកយេរ៉ូបោម ជាកូនរបស់លោកនេបាត ឮដំណឹងនេះ លោកស្ថិតនៅក្នុងស្រុកអេស៊ីបនៅឡើយ។ លោកយេរ៉ូបោមបានរត់ភៀសខ្លួនពីព្រះបាទសាឡូម៉ូន ទៅស្នាក់នៅស្រុកអេស៊ីប។
ពេលនោះ គេបានចាត់មនុស្សឲ្យទៅហៅលោកយេរ៉ូបោមមកដែរ។ លោកយេរ៉ូបោម និងជនជាតិអ៊ីស្រាអែលទាំងមូលមកជួបជុំគ្នា ពួកគេទូលព្រះបាទរេហូបោមថា៖
រាជកិច្ចផ្សេងទៀតរបស់ព្រះបាទសាឡូម៉ូន គឺតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅ «កិច្ចការរបស់ព្យាការីណាថាន» ក្នុងសៀវភៅ «ទំនាយរបស់ព្យាការីអហ៊ីយ៉ា» ជាអ្នកភូមិស៊ីឡូ និងក្នុងសៀវភៅ «និមិត្តហេតុដ៏អស្ចារ្យរបស់លោកអ៊ីដោ ជាគ្រូទាយ» ស្ដីអំពីព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត និងជាស្ដេចស្រុកអ៊ីស្រាអែល។