ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 10:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​រេហូ‌បោម​ចាត់​លោក​អដូ‌រ៉ាម ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន ឲ្យ​ទៅ​ជួប​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ឯ​ទៀតៗ តែ​ពួក​គេ​បាន​គប់​ដុំ​ថ្ម​សម្លាប់​លោក។ ព្រះ‌បាទ​រេហូ‌បោម​ឡើង​រាជ‌រថ​ស្ទើរ​តែ​មិន​រួច ហើយ​ទ្រង់​ភៀស​ខ្លួន​ចូល​ក្រុង​យេរូ‌សាឡឹម​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ស្តេច​រេហូ‌បោម​បាន​ចាត់​អ័ដូរ៉ាម ដែល​ត្រួត​លើ​ពួក​កំណែន​ឲ្យ​ទៅ តែ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បាន​គប់​ដុំ​ថ្ម​សម្លាប់​លោក​ចោល​ទៅ។ ដូច្នេះ ស្តេច​រេហូ‌បោម​បាន​ប្រញាប់‌ប្រញាល់​ឡើង​រាជ‌រថ រត់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​មកស្តេច​រេហូ‌បោម ទ្រង់​ចាត់​អ័ដូរ៉ាម ដែល​ត្រួត​លើ​ពួក​កំណែន​ឲ្យ​ទៅ តែ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា គេ​ចោល​លោក​នឹង​ថ្ម​សំឡាប់​ទៅ ដូច្នេះ ស្តេច​រេហូ‌បោម​ក៏​ប្រញាប់‌ប្រញាល់​នឹង​ឡើង​ព្រះ‌រាជ‌រថ រត់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក

អាល់គីតាប

ស្តេច​រេហូ‌បោម​ចាត់​លោក​អដូ‌រ៉ាម ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន ឲ្យ​ទៅ​ជួប​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ឯ​ទៀតៗ តែ​ពួក​គេ​បាន​គប់​ដុំ​ថ្ម​សម្លាប់​គាត់។ ស្តេច​រេហូ‌បោម​ឡើង​រទេះ​ស្ទើរ​តែ​មិន​រួច ហើយ​ស្តេច​ភៀស​ខ្លួន​ចូល​ក្រុង​យេរូ‌សាឡឹម​វិញ។

សូមមើលជំពូក



២ របា‌ក្សត្រ 10:18
5 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អហ៊ី‌សា​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ព្រះ​រាជ‌វាំង។ លោក​អដូ‌នីរ៉ាម ជា​កូន​របស់​លោក​អាប់‌ដា ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន។


ស្ដេច​ចាត់​ពួក​គេ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ភ្នំ​លីបង់ តាម​វេន ចំនួន​មួយ​ម៉ឺន​នាក់ ក្នុង​មួយ​ខែ ក្រោម​ការ​ត្រួត‌ត្រា​របស់​លោក​អដូ‌នីរ៉ាម។ ពួក​គេ​ធ្វើ​ការ​នៅ​ភ្នំ​លីបង់​មួយ​ខែ ហើយ​វិល​មក​នៅ​ផ្ទះ​វិញ​ពីរ​ខែ។


ព្រះ‌បាទ​រេហូ‌បោម​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​រស់​នៅ​តាម​ក្រុង​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា។


ប្រជា‌ជន​ឃុប​ឃិត​គ្នា​ប្រឆាំង​នឹង​លោក​សាកា‌រី ហើយ​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក នៅ​ក្នុង​ទីធ្លា​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ តាម​បញ្ជា​របស់​ស្ដេច។