ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 25:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​សសរ​ទាំង​ពីរ អាង​ធំ និង​កំណល់ ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​លង្ហិន​នោះ គ្មាន​នរណា​ដឹង​ថា​មាន​ទម្ងន់​ប៉ុន្មាន​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចំណែក​សសរ​ទាំង​ពីរ និង​អាង​មួយ ហើយ​ជើង​កំណល់​ទាំង​ប៉ុន្មាន​ដែលព្រះបាទ​សាឡូម៉ូន​ធ្វើ​សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នោះ​បាន​ធ្វើ​ពី​លង្ហិន មាន​ទម្ងន់​ថ្លឹង​មិន​បាន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចំណែក​សសរ​ទាំង​២ នឹង​សមុទ្រ​សិទ្ធ ហើយ​ជើង​កំណល់​ទាំង​ប៉ុន្មាន​ដែល​សាឡូម៉ូន​ធ្វើ​សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​បាន​ធ្វើ​ពី​លង្ហិន មាន​ទំងន់​ថ្លឹង​មិន​បាន​ឡើយ

សូមមើលជំពូក

អាល់គីតាប

រី​ឯ​សសរ​ទាំង​ពីរ អាង​ធំ និង​កំណល់ ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា គឺ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​លង្ហិន​នោះ គ្មាន​នរណា​ដឹង​ថា​មាន​ទម្ងន់​ប៉ុន្មាន​ទេ។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 25:16
4 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ហ៊ីរ៉ាម​បាន​ធ្វើ​រទេះ​លង្ហិន​ចំនួន​ដប់។ រទេះ​នីមួយៗ​មាន​បណ្ដោយ​បួន​ហត្ថ ទទឹង​បួន​ហត្ថ និង​កម្ពស់​បី​ហត្ថ។


ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​គេ​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​នោះ ដោយ​ពុំ​គិត​ពី​ទម្ងន់​លង្ហិន​ទេ ព្រោះ​មាន​ចំនួន​ច្រើន​ពេក។


លោក​រាជ‌ប្រតិភូ​ក៏​យក​ចង្ក្រាន ភាជន៍ និង​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​មាស ពី​ប្រាក់ ទៅ​ជា​មួយ​ដែរ។


រីឯ​សសរ​ទាំង​ពីរ អាង​ធំ និង​រូប​គោ​លង្ហិន​ទាំង​ដប់‌ពីរ​ជា​កំណល់ ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​លង្ហិន​នេះ គ្មាន​នរណា​ដឹង​ថា​មាន​ទម្ងន់​ប៉ុន្មាន​ទេ។