ព្រះរាជាមានរាជឱង្ការទៅកាន់អ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «សូមអញ្ជើញចូលដំណាក់ខ្ញុំស្រស់ស្រូបសិន រួចហើយខ្ញុំនឹងជូនរង្វាន់លោក»។
១ សាំយូអែល 9:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកបម្រើពោលជម្រាបលោកសូលវិញថា៖ «ខ្ញុំប្របាទមានប្រាក់មួយកាក់ជាប់នឹងខ្លួនដែរ ខ្ញុំប្របាទនឹងជូនប្រាក់នេះទៅអ្នកជំនិតរបស់ព្រះជាម្ចាស់ ដើម្បីឲ្យលោកបង្ហាញផ្លូវយើង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកបម្រើជម្រាបទៅលោកសូលទៀតថា៖ «មើល៍ ខ្ញុំមានប្រាក់មួយភាគបួនសេកែលនៅដៃ ខ្ញុំនឹងជូនដល់លោក ឲ្យលោកបង្ហាញផ្លូវយើង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បាវឆ្លើយជំរាបទៅសូលម្តងទៀតថា មើល ខ្ញុំមានប្រាក់២កាក់នៅដៃ ខ្ញុំនឹងជូនដល់លោក ឲ្យលោកបង្ហាញផ្លូវយើង អាល់គីតាប អ្នកបម្រើពោលជម្រាបលោកសូលវិញថា៖ «ខ្ញុំមានប្រាក់មួយកាក់ជាប់នឹងខ្លួនដែរ ខ្ញុំនឹងឲ្យប្រាក់នេះទៅអ្នកជំនិតរបស់អុលឡោះ ដើម្បីឲ្យគាត់បង្ហាញផ្លូវយើង»។ |
ព្រះរាជាមានរាជឱង្ការទៅកាន់អ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «សូមអញ្ជើញចូលដំណាក់ខ្ញុំស្រស់ស្រូបសិន រួចហើយខ្ញុំនឹងជូនរង្វាន់លោក»។
ចូរយកនំបុ័ងដប់ដុំ និងនំខ្លះ ព្រមទាំងទឹកឃ្មុំមួយដបទៅជាមួយផង។ ត្រូវទៅជួបលោក លោកមុខជាប្រាប់ឲ្យនាងដឹងថា កូនយើងនឹងទៅជាយ៉ាងណា»។
អ្នកបម្រើឆ្លើយតបថា៖ «នៅភូមិខាងមុខនេះ មានអ្នកជំនិតរបស់ព្រះជាម្ចាស់មួយរូប ជាមនុស្សដែលគេគោរពរាប់អាន។ អ្វីៗដែលលោកមានប្រសាសន៍សុទ្ធតែសម្រេចទាំងអស់។ ដូច្នេះ យើងទៅរកលោកមើល៍ លោកប្រហែលជានឹងប្រាប់យើងពីផ្លូវដែលត្រូវទៅ»។