ពេលលោកសាំយូអែលឃើញលោកសូល ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «គឺបុរសនេះហើយដែលយើងបានប្រាប់អ្នក គេនឹងគ្រងរាជ្យលើប្រជាជនរបស់យើង»។
១ សាំយូអែល 9:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសូលចូលទៅជិតលោកសាំយូអែលនៅមាត់ច្រក ហើយសួរថា៖ «សូមលោកមេត្តាប្រាប់ខ្ញុំបាទផង ផ្ទះលោកគ្រូទាយនៅឯណា?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ លោកសូលបានចូលទៅជិតសាំយូអែល នៅត្រង់កណ្ដាលទ្វារក្រុងសួរថា៖ «សូមលោកប្រាប់ខ្ញុំ តើផ្ទះគ្រូដែលមើលឆុតនៅឯណា?» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ សូលបានចូលទៅជិតសាំយូអែល នៅត្រង់កណ្តាលទ្វារក្រុងសួរថា សូមលោកប្រាប់ខ្ញុំ តើផ្ទះគ្រូដែលមើលឆុតនៅឯណា អាល់គីតាប លោកសូលចូលទៅជិតសាំយូអែលនៅមាត់ច្រក ហើយសួរថា៖ «សូមលោកមេត្តាប្រាប់ខ្ញុំផង ផ្ទះអ្នកទាយនៅឯណា?»។ |
ពេលលោកសាំយូអែលឃើញលោកសូល ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «គឺបុរសនេះហើយដែលយើងបានប្រាប់អ្នក គេនឹងគ្រងរាជ្យលើប្រជាជនរបស់យើង»។
លោកសាំយូអែលមានប្រសាសន៍តបទៅលោកសូលថា៖ «គឺខ្ញុំហ្នឹងហើយគ្រូទាយ។ សូមអញ្ជើញនាំមុខខ្ញុំ ឡើងទៅកន្លែងសក្ការៈ សូមលោកបរិភោគអាហារជាមួយខ្ញុំថ្ងៃនេះ ចាំព្រឹកស្អែក ខ្ញុំនឹងជម្រាបលោកនូវអ្វីៗដែលលោកចង់ដឹង រួចសឹមលោកអញ្ជើញទៅចុះ!