ឪពុកមារបស់លោកសូលសួរលោក និងអ្នកបម្រើថា៖ «តើពួកឯងទើបនឹងមកពីណា?»។ លោកសូលតបថា៖ «ពួកខ្ញុំទៅរកលា តែរកមិនឃើញទេ ដូច្នេះ ពួកខ្ញុំទៅជួបលោកសាំយូអែល»។
១ សាំយូអែល 9:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសូលតបទៅអ្នកបម្រើវិញថា៖ «យោបល់ល្អ! តោ៎ះ យើងទៅ!»។ អ្នកទាំងពីរក៏ធ្វើដំណើរឆ្ពោះទៅភូមិ ដែលអ្នកជំនិតរបស់ព្រះជាម្ចាស់រស់នៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកសូលក៏ឆ្លើយតបទៅអ្នកបម្រើថា៖ «អើ ស្រួលហើយ ចូរយើងទៅចុះ!» នោះគេក៏ទៅក្រុងនោះ ជាកន្លែងដែលអ្នកសំណព្វរបស់ព្រះអាស្រ័យនៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះសូលក៏ឆ្លើយតបទៅបាវថា អើ ស្រួលហើយ ចូរយើងទៅចុះ នោះគេក៏ទៅឯក្រុងនោះ ជាកន្លែងដែលអ្នកសំណប់របស់ព្រះអាស្រ័យនៅ។ អាល់គីតាប លោកសូលតបទៅអ្នកបម្រើវិញថា៖ «យោបល់ល្អ! តោ៎ះ យើងទៅ!»។ អ្នកទាំងពីរក៏ធ្វើដំណើរឆ្ពោះទៅភូមិដែលអ្នកជំនិតរបស់អុលឡោះរស់នៅ។ |
ឪពុកមារបស់លោកសូលសួរលោក និងអ្នកបម្រើថា៖ «តើពួកឯងទើបនឹងមកពីណា?»។ លោកសូលតបថា៖ «ពួកខ្ញុំទៅរកលា តែរកមិនឃើញទេ ដូច្នេះ ពួកខ្ញុំទៅជួបលោកសាំយូអែល»។
ពេលឡើងភ្នំទៅជិតដល់ភូមិ អ្នកទាំងពីរជួបនឹងក្រមុំៗដែលចេញមកដងទឹក ក៏សួរថា៖ «តើលោកគ្រូទាយនៅទីនេះឬទេ?»។
ពីដើម នៅស្រុកអ៊ីស្រាអែល កាលណាគេទៅទូលសូមអ្វីពីព្រះជាម្ចាស់ គេតែងពោលថា «មក៍! យើងទៅរកគ្រូទាយ!» ដ្បិតអ្នកដែលយើងហៅថាព្យាការីសព្វថ្ងៃនេះ នៅជំនាន់ដើម គេតែងហៅថា «គ្រូទាយ»។