ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 31:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ទ័ព​អ៊ីស្រា‌អែល​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង​ទៀត និង​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ដឹង​ថា អ៊ីស្រា‌អែល​បាក់​ទ័ព ហើយ​ព្រះ‌បាទ​សូល ព្រម​ទាំង​បុត្រា​សុគត​អស់ នោះ​ពួក​គេ​ក៏​បោះ​បង់​ទីក្រុង​ចោល រត់​ភៀស​ខ្លួន​អស់។ កង‌ទ័ព​ភីលីស្ទីន​ចូល​មក​កាន់​កាប់​ក្រុង​ទាំង​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ពួក​សាសន៍​អ៊ីស្រា‌អែល ដែល​នៅ​ច្រក​ភ្នំ​ម្ខាង និង​ពួក​អ្នក​នៅ​ត្រើយ​ម្ខាង​ទន្លេ​យ័រ‌ដាន់​បាន​ឃើញ​ពួក​ទ័ព​សាសន៍​អ៊ីស្រា‌អែល​រត់ ហើយ​ស្តេច​សូល និង​ពួក​បុត្រា​ទ្រង់​បាន​សុគត​អស់​ហើយ នោះ​គេ​ក៏​រត់​ចោល​ទី​ក្រុង​អស់​ទៅ ឯ​ពួក​ភីលី‌ស្ទីន​ក៏​មក​តាំង​ទី​លំ‌នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ពួក​សាសន៍​អ៊ីស្រាអែល ដែល​នៅ​ច្រក​ភ្នំ​នោះ​ម្ខាង នឹង​ពួក​ដែល​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន បាន​ឃើញ​ថា ពួក​ទ័ព​នៃ​សាសន៍​អ៊ីស្រាអែល​បាន​រត់ ហើយ​សូល នឹង​ពួក​បុត្រា​ទ្រង់ បាន​សុគត​អស់​ហើយ នោះ​គេ​ក៏​រត់​ចោល​អស់​ទាំង​ទី​ក្រុង​ទៅ ឯ​ពួក​ភីលីស្ទីន ក៏​មក​តាំង​ទី​លំនៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ

សូមមើលជំពូក

អាល់គីតាប

កាល​ទ័ព​អ៊ីស្រ‌អែល​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង​ទៀត និង​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់​ដឹង​ថា អ៊ីស្រ‌អែល​បាក់​ទ័ព ហើយ​ស្តេច​សូល ព្រម​ទាំង​បុត្រា ស្លាប់​អស់​នោះ ពួក​គេ​ក៏​បោះ​បង់​ទី‌ក្រុង​ចោល រត់​ភៀស​ខ្លួន​អស់។ កង‌ទ័ព​ភីលី‌ស្ទីន​ចូល​មក​កាន់​កាប់​ក្រុង​ទាំង​នោះ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 31:7
8 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​បំផ្លាញ​ស្រុក​របស់​អ្នក​រាល់​គ្នា ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​ដែល​មក​រស់​នៅ​ក្នុង​ស្រុក​នោះ​ស្រឡាំង‌កាំង។


រីឯ​អស់​អ្នក​ដែល​រួច​ពី​ស្លាប់ ហើយ​ត្រូវ​ខ្មាំង​ចាប់​ទៅ​ជា​ឈ្លើយ​នោះ យើង​នឹង​ធ្វើ​ឲ្យ​ចិត្ត​របស់​គេ​ភ័យ​បាក់‌ស្បាត សូម្បី​តែ​សំឡេង​ស្លឹក​ឈើ​ជ្រុះ​ក៏​ធ្វើ​ឲ្យ​គេ​ភ័យ ហើយ​រត់​ដូច​រត់​គេច​ពី​មុខ​ដាវ។ ពួក​គេ​នឹង​ដួល​ស្លាប់ ដោយ​គ្មាន​នរណា​ដេញ​តាម​ពី​ក្រោយ។


ជាតិ​សាសន៍​ដែល​អ្នក​ពុំ​ស្គាល់​នឹង​បរិភោគ​ដំណាំ ដែល​ដុះ​ចេញ​ពី​ដី​របស់​អ្នក គឺ​ភោគ‌ផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ប្រឹង‌ប្រែង​ធ្វើ។ រៀង​រាល់​ថ្ងៃ អ្នក​នឹង​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន។


ជន‌ជាតិ​ម៉ាឌាន​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​យក​រអាង​ភ្នំ រូង​ភ្នំ និង​ចំណោត​ភ្នំ​ធ្វើ​ជា​ជម្រក ដើម្បី​គេច​ខ្លួន​ពី​ជន‌ជាតិ​ម៉ាឌាន។


កាល​ប្រជា‌ជន​អ៊ីស្រា‌អែល​ឃើញ​ថា​ខ្លួន​ស្ថិត​ក្នុង​ភាព​អាសន្ន ព្រោះ​ទ័ព​អ៊ីស្រា‌អែល​ត្រូវ​ខ្មាំង​ឡោម‌ព័ទ្ធ​ជិត​ដូច្នេះ ពួក​គេ​ក៏​នាំ​គ្នា​រត់​ទៅ​ពួន​នៅ​តាម​រអាង​ភ្នំ តាម​គុហា តាម​ក្រហែង​ថ្ម តាម​រូង​ភ្នំ និង​នៅ​តាម​ជ្រោះ។


មាន​ជន‌ជាតិ​ហេប្រឺ​ខ្លះ​ឆ្លង​ទន្លេ​យ័រដាន់​រត់​ទៅ​ស្រុក​កាដ និង​ស្រុក​កាឡាដ។ រីឯ​ព្រះ‌បាទ​សូល​វិញ ទ្រង់​គង់​នៅ​គីល‌កាល់​នៅ​ឡើយ ហើយ​កង‌ទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ស្ដេច ញ័រ​រន្ធត់​យ៉ាង​ខ្លាំង។


ដូច្នេះ ព្រះ‌បាទ​សូល បុត្រា​ទាំង​បី​អង្គ សេនា​កាន់​គ្រឿង​សស្ត្រា​របស់​ស្ដេច និង​ពល​ទាហាន​ទាំង​អស់ បាន​ស្លាប់​ជា​មួយ​គ្នា ក្នុង​ថ្ងៃ​តែ​មួយ។


ស្អែក​ឡើង ពួក​ភីលីស្ទីន​នាំ​គ្នា​ដើរ​ប្រមូល​របស់​របរ​ដែល​នៅ​ជាប់​នឹង​សាក‌សព ហើយ​ឃើញ​សាក‌សព​របស់​ព្រះ‌បាទ​សូល និង​បុត្រា​ទាំង​បី​អង្គ នៅ​លើ​ភ្នំ​គីល‌បោ។