ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 30:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ភរិយា​ទាំង​ពីរ​នាក់​របស់​លោក​ដាវីឌ គឺ​នាង​អហ៊ី‌ណោម​ដែល​ជា​អ្នក​ស្រុក​យេសរាល និង​នាង​អប៊ី‌កែល ជា​ប្រពន្ធ​របស់​សព​លោក​ណាបាល អ្នក​ភូមិ​កើមែល ក៏​ត្រូវ​គេ​កៀរ​យក​ទៅ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ប្រពន្ធ​ដាវីឌ​ទាំង​ពីរ គឺ​អ័ហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល និង​អ័ប៊ី‌កែល ជា​ប្រពន្ធ​របស់​ខ្មោច​ណា‌បាល​ជា​អ្នក​ស្រុក​កើមែល​នោះ ក៏​ត្រូវ​គេ​ចាប់​ទៅ​ជា​ឈ្លើយ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ប្រពន្ធ​ដាវីឌ​ទាំង​២ គឺ​អ័ហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល នឹង​អ័ប៊ី‌កែល ជា​ប្រពន្ធ​របស់​ខ្មោច​ណាបាល​ដែល​ជា​អ្នក​ស្រុក​កើមែល នោះ​គេ​ក៏​បាន​នាំ​ទៅ​ជា​ឈ្លើយ​ដែរ

សូមមើលជំពូក

អាល់គីតាប

ភរិយា​ទាំង​ពីរ​នាក់​របស់​ទត គឺ​នាង​អហ៊ី‌ណោម​ដែល​ជា​អ្នក​ស្រុក​យេស‌រាល និង​នាង​អប៊ី‌កែល ជា​ប្រពន្ធ​របស់​សព​លោក​ណាបាល អ្នក​ភូមិ​កើ‌មែល​ក៏​ត្រូវ​គេ​កៀរ​យក​ទៅ​ដែរ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 30:5
5 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ដាវីឌ​ក៏​ធ្វើ​ដំណើរ​ទៅ​ក្រុង​ហេប្រូន ដោយ​នាំ​ភរិយា​ទាំង​ពីរ​ទៅ​ជា​មួយ​ផង គឺ​នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល និង​នាង​អប៊ី‌កែល ជា​ភរិយា​របស់​សព​លោក​ណាបាល​នៅ​ភូមិ​កើមែល។


បុរស​នោះ​មាន​ប្រពន្ធ​ពីរ ម្នាក់​ឈ្មោះ​ហាណា និង​ម្នាក់​ទៀត​ឈ្មោះ​ពេនីណា។ នាង​ពេនីណា​មាន​កូន​ច្រើន រីឯ​នាង​ហាណា​វិញ នាង​គ្មាន​កូន​ទេ។


លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​គេ ក៏​ស្នាក់​នៅ​ក្រុង​កាថ​ជា​មួយ​ព្រះ‌បាទ​អគីស។ លោក​ដាវីឌ​បាន​នាំ​យក​ភរិយា​ទាំង​ពីរ​ទៅ​ជា​មួយ​ដែរ គឺ​នាង​អហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល និង​នាង​អប៊ី‌កែល ជា​អ្នក​ភូមិ​កើមែល ដែល​ជា​ភរិយា​របស់​សព​លោក​ណាបាល។