នាងឲ្យគេចងកែបលា ហើយបញ្ជាទៅក្មេងបម្រើថា៖ «ចូរដឹកលាទៅ បើខ្ញុំមិនប្រាប់ឲ្យឈប់ទេ កុំឈប់តាមផ្លូវឲ្យសោះ!»។
១ សាំយូអែល 25:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងបានជិះលាសសៀរចុះតាមភ្នំ។ លោកដាវីឌ និងអស់អ្នកដែលនៅជាមួយ ក៏ចុះតម្រង់មករកនាងដែរ នាងជួបប្រទះពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលនាងកំពុងជិះលាចុះតាមផ្លូវច្រកភ្នំ នោះគាប់ចួនជាដាវីឌ និងពួកលោកក៏ចុះតម្រង់មកខាងមុខនាង ហើយនាងក៏ទៅជួបប្រទះពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលនាងកំពុងតែជិះលាចុះតាមផ្លូវច្រកភ្នំទៅ នោះគាប់ចួនជាដាវីឌ នឹងពួកលោកក៏ចុះដំរង់មកខាងមុខនាង ហើយនាងក៏ទៅជួបនឹងគេ អាល់គីតាប នាងបានជិះលា សសៀរចុះតាមភ្នំ។ ទត និងអស់អ្នកដែលនៅជាមួយ ក៏ចុះតម្រង់មករកនាងដែរ នាងជួបប្រទះពួកគេ។ |
នាងឲ្យគេចងកែបលា ហើយបញ្ជាទៅក្មេងបម្រើថា៖ «ចូរដឹកលាទៅ បើខ្ញុំមិនប្រាប់ឲ្យឈប់ទេ កុំឈប់តាមផ្លូវឲ្យសោះ!»។
រួចបញ្ជាពួកអ្នកបម្រើថា៖ «ចូរចេញទៅមុនចុះ ខ្ញុំនឹងទៅតាមក្រោយ»។ នាងអប៊ីកែលពុំបានប្រាប់លោកណាបាលជាប្ដីឲ្យដឹងទេ។
លោកដាវីឌទើបនឹងគិតថា៖ «ខ្ញុំខំការពារទ្រព្យទាំងប៉ុន្មានរបស់អ្នកនោះនៅវាលរហោស្ថាន មិនឲ្យអ្វីមួយបាត់បង់ឡើយ តែគ្មានបានផលប្រយោជន៍អ្វីទាំងអស់ គឺគាត់បែរជាប្រព្រឹត្តអាក្រក់តបនឹងអំពើល្អ ដែលខ្ញុំបានធ្វើចំពោះគេ។