ដើម្បីឲ្យបងប្អូនបានល្អឥតខ្ចោះ ឥតសៅហ្មង ជាបុត្ររបស់ព្រះជាម្ចាស់ ដែលឥតមានកំហុស ក្នុងចំណោមមនុស្សវៀចវេរ និងខិលខូចនៅជំនាន់នេះ។ បងប្អូនភ្លឺក្នុងចំណោមពួកគេ ដូចពន្លឺដែលបំភ្លឺពិភពលោក
១ សាំយូអែល 25:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តាមពិត ពួកគេល្អនឹងយើងណាស់ ពួកគេមិនដែលប្រព្រឹត្តអ្វីអាក្រក់ចំពោះយើងទេ ហើយក្នុងពេលយើងនៅជាមួយពួកគេ ឯទីវាលនោះ យើងពុំដែលបាត់បង់អ្វីឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកទាំងនោះបានប្រព្រឹត្តល្អនឹងយើងខ្ញុំណាស់ គេមិនបានធ្វើអ្វីដល់យើងខ្ញុំទេ ហើយកាលយើងខ្ញុំនៅជាមួយគេ ក្នុងគ្រាដែលយើងខ្ញុំកំពុងតែឃ្វាលហ្វូងចៀម នោះយើងខ្ញុំឥតមានបាត់អ្វីឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកទាំងនោះបានប្រព្រឹត្តល្អនឹងយើងខ្ញុំណាស់ គេមិនបានធ្វើអ្វីដល់យើងខ្ញុំទេ ហើយកាលយើងខ្ញុំនៅជាមួយនឹងគេ ក្នុងគ្រាដែលយើងខ្ញុំកំពុងតែឃ្វាលហ្វូងចៀម នោះយើងខ្ញុំឥតមានបាត់អ្វីឡើយ អាល់គីតាប តាមពិតពួកគេល្អនឹងយើងណាស់ ពួកគេមិនដែលប្រព្រឹត្តអ្វីអាក្រក់ចំពោះយើងទេ ហើយក្នុងពេលដែលយើងនៅជាមួយពួកគេ ឯទីវាលនោះ យើងពុំដែលបាត់បង់អ្វីឡើយ។ |
ដើម្បីឲ្យបងប្អូនបានល្អឥតខ្ចោះ ឥតសៅហ្មង ជាបុត្ររបស់ព្រះជាម្ចាស់ ដែលឥតមានកំហុស ក្នុងចំណោមមនុស្សវៀចវេរ និងខិលខូចនៅជំនាន់នេះ។ បងប្អូនភ្លឺក្នុងចំណោមពួកគេ ដូចពន្លឺដែលបំភ្លឺពិភពលោក
លោកដាវីឌទើបនឹងគិតថា៖ «ខ្ញុំខំការពារទ្រព្យទាំងប៉ុន្មានរបស់អ្នកនោះនៅវាលរហោស្ថាន មិនឲ្យអ្វីមួយបាត់បង់ឡើយ តែគ្មានបានផលប្រយោជន៍អ្វីទាំងអស់ គឺគាត់បែរជាប្រព្រឹត្តអាក្រក់តបនឹងអំពើល្អ ដែលខ្ញុំបានធ្វើចំពោះគេ។
ខ្ញុំដឹងថា លោកបានហៅគេមកកាត់រោមចៀម នៅផ្ទះលោក។ ពេលពួកគង្វាលរបស់លោកស្នាក់នៅជាមួយយើង យើងមិនដែលប្រព្រឹត្តអំពើអាក្រក់ណាមួយចំពោះពួកគេឡើយ ហើយក្នុងពេលពួកគេស្នាក់នៅឯភូមិកើមែល នោះក៏មិនដែលបាត់បង់អ្វីដែរ។