ពួកមេដឹកនាំបៀតបៀនទូលបង្គំ ដោយឥតមូលហេតុ ក៏ប៉ុន្តែ មានតែព្រះបន្ទូលរបស់ព្រះអង្គប៉ុណ្ណោះ ដែលធ្វើឲ្យទូលបង្គំភ័យខ្លាច!។
១ សាំយូអែល 21:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើយើងខ្វះមនុស្សឆ្កួតឬ បានជាអស់លោកនាំជននេះមកឲ្យសម្តែងភាពវិកលនៅចំពោះមុខយើងដូច្នេះ? ជននេះមិនគួរចូលមកក្នុងដំណាក់យើងទេ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើយើងខ្វះមនុស្សឆ្កួតឬ បានជាអ្នករាល់គ្នានាំអានេះមកឲ្យឆ្កួតនៅចំពោះមុខយើងទៀត តើគួរឲ្យវាចូលមកក្នុងដំណាក់យើងឬ?» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអញខ្វះមនុស្សឆ្កួតឬអី បានជាឯងរាល់គ្នានាំអានេះមកឲ្យឆ្កួតនៅចំពោះមុខអញទៀត តើគួរឲ្យវាចូលមកក្នុងដំណាក់អញឬអី។ អាល់គីតាប តើយើងខ្វះមនុស្សឆ្កួតឬបានជាអស់លោកនាំជននេះ មកឲ្យសំដែងភាពវិកលនៅចំពោះមុខយើងដូច្នេះ? ជននេះមិនគួរចូលមកក្នុងម៉ាស្ទិទយើងទេ!»។ |
ពួកមេដឹកនាំបៀតបៀនទូលបង្គំ ដោយឥតមូលហេតុ ក៏ប៉ុន្តែ មានតែព្រះបន្ទូលរបស់ព្រះអង្គប៉ុណ្ណោះ ដែលធ្វើឲ្យទូលបង្គំភ័យខ្លាច!។
ព្រះបាទអគីសមានរាជឱង្ការទៅកាន់ពួករាជបម្រើថា៖ «អស់លោកបានឃើញច្បាស់ថា មនុស្សនេះឡប់សតិហើយ ហេតុអ្វីបានជាអស់លោកនាំគេមកជួបយើងដូច្នេះ?
លោកដាវីឌចាកចេញពីក្រុងកាថ ហើយភៀសខ្លួនទៅនៅរអាងភ្នំអាឌូឡាំ។ កាលបងប្អូន និងក្រុមគ្រួសាររបស់លោកទាំងប៉ុន្មានបានដឹង ពួកគេក៏នាំគ្នាទៅនៅទីនោះជាមួយលោក។