ព្រះអង្គប្រទានឲ្យស្ត្រីអារមានកូន ឲ្យនាងរស់នៅក្នុងផ្ទះយ៉ាងសប្បាយ ជាមួយកូនៗរបស់នាង។ ហាលេលូយ៉ា!
១ សាំយូអែល 2:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលធ្លាប់តែមានអាហារបរិបូណ៌ បែរជានាំគ្នាស្វែងរកអាហារចម្អែតក្រពះ រីឯអ្នកដែលធ្លាប់តែអត់ឃ្លាន បែរជាមានអាហារបរិបូណ៌ទៅវិញ។ ព្រះអង្គប្រោសប្រទានឲ្យស្ត្រីអារ សម្រាលកូនដល់ទៅប្រាំពីរដង តែស្ត្រីសាយកូន បែរជាគ្មានកូនទៅវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកដែលពីដើមឆ្អែត គេនឹងទៅជាស៊ីឈ្នួលចិញ្ចឹមជីវិត ដល់ពួកអ្នកដែលធ្លាប់អត់ឃ្លាន ឲ្យគេបានឆ្អែតវិញ បានជាស្ត្រីអារអាចបង្កើតកូន បានដល់ទៅប្រាំពីរនាក់ តែស្ត្រីដែលធ្លាប់មានកូនច្រើន ទៅជាគ្មានកូនទៅវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកដែលពីដើមឆ្អែត គេបានទៅជាស៊ីឈ្នួលចិញ្ចឹមជីវិត តែពួកអ្នកដែលពីដើមអត់ឃ្លានគេបានឆ្អែតវិញ បានជានាងស្រីអារបង្កើតកូនបាន៧ ហើយនាងដែលមានកូនច្រើនបានរីងរៃទៅ អាល់គីតាប អស់អ្នកដែលធ្លាប់តែមានអាហារបរិបូណ៌ បែរជានាំគ្នាស្វែងរកអាហារចំអែតក្រពះ រីឯអ្នកដែលធ្លាប់តែអត់ឃ្លាន បែរជាមានអាហារបរិបូណ៌ទៅវិញ។ ទ្រង់ប្រោសប្រទានឲ្យស្ត្រីអារ សំរាលកូនដល់ទៅប្រាំពីរដង តែស្ត្រីសាយកូន បែរជាគ្មានកូនទៅវិញ។ |
ព្រះអង្គប្រទានឲ្យស្ត្រីអារមានកូន ឲ្យនាងរស់នៅក្នុងផ្ទះយ៉ាងសប្បាយ ជាមួយកូនៗរបស់នាង។ ហាលេលូយ៉ា!
អ្នកមាន អាចជួបប្រទះនឹងការអត់ឃ្លាន ខ្វះខាតចំណីបរិភោគ តែអស់អ្នកដែលស្វែងរកព្រះអម្ចាស់ នឹងមិនខ្វះអ្វីសោះឡើយ។
ប្រជាជននៅក្នុងស្រុកនាំគ្នាកាន់ទុក្ខ ទឹកដីកំពុងតែរ៉ាំរ៉ៃទៅៗ ព្រៃឈើនៅភ្នំលីបង់នឹងរុះរោយ ហើយបាក់មុខ វាលសារ៉ូនប្រៀបបាននឹងវាលហួតហែង ភ្នំបាសាន និងភ្នំកើមែល នឹងលែងមាន ព្រៃឈើទៀតហើយ។
ព្រះអម្ចាស់មានព្រះបន្ទូលថា: ក្រុងយេរូសាឡឹមអើយ អ្នកដែលលែងមានកូន គឺប្រៀបដូចជាស្ត្រីអារ តែឥឡូវនេះ ចូរស្រែកហ៊ោយ៉ាងសប្បាយ! អ្នកដែលលែងសម្រាលកូនអើយ! ចូរអបអរសាទរឡើង ដ្បិតភរិយាដែលស្វាមីបោះបង់ចោល នឹងមានកូនច្រើនជាងភរិយាដែលស្វាមី នៅជាមួយទៅទៀត។
ស្ត្រីដែលបង្កើតបានកូនប្រុសប្រាំពីរនាក់ បែរជាបាត់បង់កូនអស់ ហើយអស់សង្ឃឹម ពន្លឺរបស់នាងលិចបាត់ទៅក្នុងវេលាថ្ងៃត្រង់ នាងត្រូវបាក់មុខ និងអាម៉ាស់យ៉ាងខ្លាំង។ រីឯអ្នកដែលនៅសេសសល់ យើងនឹងប្រគល់ទៅឲ្យខ្មាំងសត្រូវប្រហារ ដោយមុខដាវ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះអង្គបានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្ដេញពួកអ្នកមាន ឲ្យត្រឡប់ទៅវិញដោយដៃទទេ។
លោកអប្រាហាំមានប្រសាសន៍ថា “កូនអើយ! ចូរនឹកចាំថា កាលកូនមានជីវិតនៅឡើយ កូនស្គាល់តែសប្បាយ រីឯឡាសារវិញ គ្នាស្គាល់តែទុក្ខ។ ឥឡូវនេះ ឡាសារបានសុខក្សេមក្សាន្តហើយ តែកូនវិញ កូនត្រូវឈឺចុកចាប់។
ដ្បិតមានចែងទុកមកថា: «នាងជាស្ត្រីអារ នាងជាស្ត្រីមិនបាន បង្កើតកូនអើយ ចូរអរសប្បាយឡើង! នាងពុំធ្លាប់ឈឺផ្ទៃអើយ ចូរបន្លឺសំឡេងស្រែកដោយអំណរឡើង! ដ្បិតកូនរបស់ស្ត្រីដែលប្ដីបោះបង់ចោលនោះ នឹងមានចំនួនច្រើនជាងកូនរបស់ស្ត្រី ដែលមានប្ដីទៅទៀត។»
ចៅនេះនឹងធ្វើឲ្យជីវិតអ្នកមានសុភមង្គលឡើងវិញ ហើយជួយថែរក្សាអ្នកនៅពេលចាស់ជរាផង ដ្បិតក្មេងនេះបានកើតពីកូនប្រសាដែលស្រឡាញ់អ្នក។ នាងនេះប្រសើរជាងកូនប្រុសប្រាំពីរនាក់ទៅទៀត»។
នៅឆ្នាំនោះ នាងហាណាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា «សាំយូអែល» ដ្បិតនាងពោលថា «ខ្ញុំបានទូលសូមកូននេះពីព្រះអម្ចាស់»។
នាងពេនីណា ជាគូវិវាទ តែងតែរុកគួនបញ្ឈឺចិត្តនាងហាណា ក្នុងគោលបំណងឲ្យនាងខឹងនឹងព្រះអម្ចាស់ ដែលបានធ្វើឲ្យនាងទៅជាស្ត្រីអារ។